អេឡិច ចាន់ត្រា រដូវកាលថ្មីមកដល់មានហុងស៊ុយភ្លែត

កម្សាន្ត
91 Shares

គ្រាន់តែឈានចូលដល់រដូវកាលថ្មីភ្លាម គេសង្កេតឃើញថា ក្រុមចម្រៀង របស់ តារាចម្រៀងអេឡិច ចាន់ត្រា Alex Entertaiment មានការគាំទ្រពីសំណាក់ភ្ញៀវកិត្តិយសគ្រប់ស្រទាប់វណ្ណៈតែម្តង។ ជា​ពិសេស​ក្នុងហ្វេសប៊ុក ផ្លូវការរបស់ អេឡិច បានបង្ហាញរូបថតមួយសន្លឹក ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ។

ឃ្លារ រៀបរាប់នៅក្នុងហ្វេសប៊ុកនោះសរសេរថា «ក្រុម Alex Entertainment យើង​ខ្ញុំ​មាន​កិត្តិយស​ក្រៃ​លែង​ដែល ឯកឧត្តបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជាបានជ្រើសរើសក្រុមតន្រ្តីក្លាសិកនិងមហោរីរួមជាមួយសិល្បករល្បីៗអោយសំដែងក្នុងកម្មវិធីអាពាហ៍ពិពា៍ ចៅស្រី»

អ្វីដែលកាន់តែទាក់ចិត្តភ្ញៀវកិត្តិយសជាច្រើននោះ គឺក្រុម Alex Entertaiment នៅតែបន្តឈានមុខគេ ក្រោយពេលដែលគេសង្កេតឃើញថា ក្រុមមួយនេះ មានការវិវឌ្ឍន៍ និងការឆ្នៃប្រឌិតយ៉ាងប្លែក ដែលទទួលបានការសរសើរតៗគ្នា ពីសំណាក់ភ្ញៀវលំដាប់ៗដែលបានចូលរួម ឆ្នៃប្រឌិតប្លែក និងការសម្តែងយ៉ាងពិសេស ទាំងអស់នេះហើយទើបធ្វើអោយក្រុម Alex Entertaiment បានការសរសើរពីសំណាក់ម្ចាស់ពិធី ក្នុងថ្ងៃពិសេសរបស់ពួកគេ ៕

អេឡិច ចាន់ត្រា រដូវកាលថ្មីមកដល់មានហុងស៊ុយភ្លែត
91 Shares