សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចែកអំណោយមនុស្សធម៌ជូនអ្នករងគ្រោះទឹកជំនន់ ខណ្ឌពោធិ៍សែនជ័យ

Uncategorized សង្គម​និង​សេដ្ឋកិច្ច
366 Shares

ខណ្ឌពោធិ៍សែនជ័យមានសង្កាត់ចំនួន៦ដែលទទួលរងគ្រោះដោយទឹកជំនន់ដែលមានផ្ទះចំនួន.០៥២ខ្នងរងផលប៉ះពាល់និងមានប្រជាពលរដ្ឋរងគ្រោះសរុប.៣៨២គ្រួសារមេីនឹង១៨.៤២២នាក់៕

ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន  .៣៨២គ្រួសាររស់នៅក្នុងភូមិចំនួន៤៦ក្នុងសង្កាត់ចំនួន៦ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សូមបញ្ជាក់ថាគ្រួសាររងគ្រោះនីមួយៗទទួលបានអង្ករ៣០គីឡូក្រាមមី១កេសត្រីខ១០កំប៉ុងទឹកត្រី៦ដបទឹកសុទ្ធអរុណា១កេសនិងឃីត១កញ្ចប់​ (មុង១ភួយ១សារុង១ក្រមា១អាវយឺត២)​ បន្ថែមពីនេះគ្រួសាររងគ្រោះទាំងអស់នៅបានទទួលនំប៉័ងបាក់យ៉ុង១ដេីមនិងទឹកសុទ្ធ១ដបដែលឧបត្ថម្ភដោយសាលារាជធានីភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចែកអំណោយមនុស្សធម៌ជូនអ្នករងគ្រោះទឹកជំនន់ ខណ្ឌពោធិ៍សែនជ័យ
366 Shares