ប្រធានក្រុមហ៊ុន Samsung លី គុនហុី បានទទួលមរណភាពនៅវ័យ៧៨ឆ្នាំ

Uncategorized អន្តរជាតិ

សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះ ចេញផ្សាយព័ត៌មានថា ប្រធានក្រុមហ៊ុន Samsung Group លោក លី គុនហ៉ី មានវ័យ៧៨ឆ្នាំ បានទទួលមរណភាពហើយ ក្រោយពីលោកត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរាប់ឆ្នាំ បន្ទាប់ពីគាំងបេះដូងតាំងតែពីឆ្នាំ២០១៤មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណឹងមរណភាពរបស់លោក លី ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយពីសំណាក់ក្រុមហ៊ុន Samsung ផ្ទាល់ នៅថ្ងៃអាទិត្យនេះ។

សូមរំឮកផងថា កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤ លោក លី បានគាំងបេះដូងនៅគេហដ្ឋានរបស់លោក ហើយលោកត្រូវសម្រាកនៅមន្ទីរពេទ្យ រហូតមកដល់ពេលទទួលមរណភាពនេះ។

គួរឲ្យដឹងថា លោក លី គុនហ៉ី បានក្លាយជាប្រធានទី២នៃក្រុមហ៊ុន Samsung Group បន្ទាប់ពីឪពុកលោក លោក លី ប្យុងឈុល បានទទួលមរណភាពកាលពីឆ្នាំ១៩៨៧។ ចាប់តាំងពីលោក លី គុនហ៉ី គាំងបេះដូងមក កូនប្រុសលោកគឺ អនុប្រធាន Samsung លោក លី ជែយ៉ុង ជាអ្នកដឹកនាំជំនួសមកទល់បច្ចុប្បន្ន៕