តស់! មកដឹង អំពីគម្រោងសាងសងស្ពានភ្ជាប់ពីក្រុងរណបកោះពេជ្រទៅគម្រោងអភិវឌ្ឍន៍កោះនរា

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ និងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ដោយមានការអញ្ចើញចូលរួមបើកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
គម្រោងនេះសាងសង់ដោយក្រុមហ៊ុន វិនិយោគ ទុន ក្រៅ ប្រទេស (OCIC) របស់ មហាសេដ្ឋី ដ៏ មាន ឥទ្ធិពល និង រឹងមាំ បំផុត អស់ រយៈពេល ជា ច្រើន ទសវត្សរ៍ ក្នុង ពិភព ជំនួញ នៅ កម្ពុជា ក៏ដូចជា ក្រៅ ប្រទេស គឺ មហាសេដ្ឋី ឧកញ៉ា ពុង ឃាវ សែ។
ខាងក្រោមនេះជាព័ត៌មានពីគម្រោងសាងសង់ភ្ជាប់ពីក្រុុងរណបកោះពេជ្រទៅគម្រោងអភិវឌ្ឍន៍កោះនរាកោះនរា ខណ្ឌច្បារអំពៅ៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា
-ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម
-បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម
-សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម
-ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម
-ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម
-ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង
-ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង
-ជម្រាលទទឹងស្ពាន ២%
-សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស
-សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម
-គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម
-ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣
-ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម
-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត
-កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត
-គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម
-សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម
-សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ
-មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន
-រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន
-ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ
-គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក
-រយៈពេលសាងសង់ ៣៥ខែ
-សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC

២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១
-បណ្តោយស្ពានសរុបប្រវែង ៦០ម
-ទទឹងស្ពាន ២១ម
-បណ្តោយស្ពានបេតុង ៤៥ម
-ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ
-រយៈពេលសាងសង់ ១២ខែ