សារខ្លីអត្ថន័យចាក់ដោតបេះដូងអ្នកគាំទ្រអមដោយរូបភាព ពីលោកឧកញ៉ា ទៀ វិចិត្រ

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

រូបភាពមួយសន្លឹកទិដ្ឋភាពទូកនេសាទលិចក្បែរច្រាំងនៃឆ្នេរសមុទ្រ អមដោយរូបលោកឧកញ៉ាចិត្តធម៌សប្បុរស ទៀ វិចិត្រ ដែលមនុស្សគ្រប់ស្គាល់លោក តាមរយៈការធ្វើមនុស្សធម៌ចែកទានដល់ជនក្រីក្រ និងតែងតែឃើញលោក ទិញសត្វពីអ្នកនេសាទ និងក្រុមបបាញ់សត្វ លោកឧកញ៉ាឃើញដឹងលឺតែង ទិញយកទៅប្រលែង សត្វព្រៃ និងអភិរក្សសត្វសមុទ្រកម្ពុជាជាច្រើនកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 

លើបណ្តាញសង្គមហ្វេសបុកផេកលោកផ្ទាល់បានបង្ហាញសារខ្លីអត្ថន័យចាក់ដោនបេះអ្នកគាំទ្រថា៖
“ទូកមិនមែននៅសុខៗលិចព្រោះតែទឹកនៅជុំវិញវានោះទេ តែវាលិចដោយសារតែ ទឹកហូរចូលតាមចន្លោះប្រហោងរបស់បាតទូក ទើបធ្វើឲ្យទូកលិចកុំឲ្យបញ្ហាស្មុគស្មាញដែលនៅជុំវិញខ្លួនអ្នក ឈានចូលមកក្នុងជីវិតរបស់អ្នក ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែលិចលង់បាន…”។

គ្មានសមុទ្រណាដែលគ្មានរលកបោកបក់ទេ ហើយក៏គ្មានជីវិតណាដែលរស់នៅគ្មានឧបសគ្គនោះដែរ អ្វីដែលសំខាន់នៅពេលនេះគឺ យើងត្រូវក្រោកឈរដើរទៅមុខកុំឈប់…៚សារបង្ហាញកន្លងមករបស់លោកឧកញ៉ា។

សូមបញ្ជាក់ថា៖ ថ្មីៗ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ បានបរិច្ចាគថវិកា ៥ម៉ុឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងពេលជួបបញ្ហាប្រឈមដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា។ លោកក៏បានចុះចែកអំណោយដល់ជនរងគ្រោះដោយទឹកជំនន់ជាច្រើនតំបន់ទៀតផង។