លោកឧកញ៉ា ស្រី ចាន់ថន ចុះធ្វើបបរមាន់ផ្ទាល់ដៃរត់តុផងជូនដល់បងប្អូនពិសារ ចំនួន១០០គ្រួសារ

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃនេះរត់តុលើកបបរមាន់អោយបងប្អូនលោកតាលោកយាយពិតជាមានកំលាំងចិត្តណាស់ដោយគាត់សរសើរថាបបរមាន់នេះឆ្ងាញ់ណាស់ថែមសុទ្ធតែ២ចាន ជាប្រសាសន៍លោកឧកញ៉ា។ស្រី ចាន់ថន ថ្លែងលើបណ្តាញសង្គមរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 

នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០នេះ លោកឧកញ៉ា ស្រី ចាន់ថន បានអញ្ជើញដឹកនាំក្រុមចលនាយុវជន១៥៧ប្រចាំខេត្តកណ្តាល នឹងយុវជនក្រៅប្រទេស ព្រមទាំងជនជាតិកូរ៉េ នឹង ឥណ្ឌា ដើម្បីចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារ ព្រមទាំងបានធ្វើបបរមាន់ដោយដៃ និងរត់តុដោយឧកញ៉ាផ្ទាល់រួមជាមួយក្រុមការងារផង។
ដើម្បីជូនបងប្អូនលោកតាលោកយាយពិសារ យ៉ាងឆ្ងាញ់ ហើយទឹកមុខលោកតាយាយប្អូនបង ញញឹមសប្បាយចិត្តរីករាយយ៉ាងក្រៃលែង ស្ថិតនៅសង្កាត់ កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកបានបន្តថា៖ “អគុណថៅកែបបរមាន់ពិតជាឆ្ងាញ់មែន (បងប្អូនសរសើរស្នាដៃលោកឧកញ៉ា)
អគុណក្រុមការងារទាំងអស់គ្នា 🙏🏻❤️🥰”។

លោកឧកញ៉ា បានថ្លែងថា៖ “ខ្ញុំបានដឹកនាំក្រុមការងារចលនាយុវជន១៥៧ប្រចាំខេត្តកណ្តាលនឹងយុវជនក្រៅប្រទេស ព្រមទាំងជនជាតិកូរ៉េ នឹង ឥណ្ឌា ចុះជួយបងប្អូនដែលជួបគ្រោះទឹកជំនន់ចំនួន១០០គ្រួសារ ព្រមទាំងរៀបអាហារជូនលោកតាលោកយាយពិសារយ៉ាងសប្បាយរីករាយ ❤️🙏🏻🇰🇭 ខ្មែរ ជួយ ខ្មែរ 🇰🇭🙏🏻❤️។