ឧកញ៉ា ម៉ុង ឫទ្ធី ទិញចេកស្ងោដំឡូង តាមចិញ្ចើមផ្លូវ យកទៅចែក ឯកឧត្ដមឧកញ៉ាពេញព្រឹទ្ធសភា រួចពេលពាក្យ១ឃ្លានេះ…..

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ព្រឹកមិញនេះ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានចុះពីលោករថយន្តទំនើប ពាក់អាវខ្វាស៊េ ទីនុយ ម៉ាស្អាត ចុះទិញ ចេកស្ងោដំឡូង ត្រាវ ពីស្ត្រីម្នាក់ ដែលជិះកង់លក់ តាមចិញ្ចើមផ្លូវ ដើម្បីយកទៅចែក ឯកឧត្ដមឧកញ៉ា ជាច្រើនរូបផ្សេងទៀត ដែលកំពុងតែបម្រើ ការងារនៅ ព្រឹទ្ធសភា ជាតិ។
បន្ទាប់ពីបានច្រកថង់រួច ឧកញ៉ា ម៉ុង ឫទ្ធី បានដឹកទៅព្រឹទ្ធសភា ជាតិ ទីដែលឯកឧត្ដមបំពេញការងារ ព្រមទាំងរាប់ដាក់ចានយ៉ាងស្អាត។ ក្នុងនោះដែរ ឯកឧត្ដមៗ ដែលមានងារជាឧកញ៉ាជាច្រើន បានពិសានៅអាហារសម្រន់នោះ លោកឳកញ៉ា លីយ៉ុង ផាត់ ដែលគេស្គាល់ថា ជាសេដ្ឋីស្រុកខ្មែរលំដាប់កំពូលក៏បានពិសាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 

ងាក​មក​មើល​ផេក​ផ្លូវ​ការ​របស់ឯកឧត្ដម​បណ្ឌិត​ឧកញ៉ា ម៉ុង ឫទ្ធី បាន​សរសេរ​បែប​នេះ​ថា”របស់​ថោកតែ​បេីយេីង​ចេះនាំគ្នា​អោយ​តម្លៃ​វាទៅ​និងមាន​តម្លៃ​ដូចគេដូចឯង​អីចឹង​ដែ​ មិនខុសអីពី​ដុំថ្ម​ទេ​នៅពេលដែល​យេីងលេីកយកមក​ដាក់នៅលេី​ រោងឬ​អសនណាមួយ​ហេីយនាំគ្នា​ចេះតែ​មកបន់ស្រន់​ទៅ​ មានពេលខ្លះ​វាអាច​ក្លាយជា​អ្នក​តា​ជួយយេីង​អោយ​បាត់ចុកពោះ​ម្តងម្កាល​អីចឹងដែរ​ ។”​