អ្នក​ឧកញ៉ា​គិត ម៉េង ថ្លែង​អំណរគុណ​សម្តេច​តេជោ ដែល​ពោល​សរសើរ​សេវា​ទូរសព្ទក្រុមហ៊ុន​​សែល​កាត

ជុំវិញ​ឧកញ៉ា
35 Shares

អ្នក​ឧកញ៉ា​គិត​ ម៉េង បាន​ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះ​ការ​លើក​សរសើរគុណភាព បណ្តាញទូរស័ព្ទរបស់ក្រុមហ៊ុនសែលកាត។

បង្ហោះ​នៅលើ​ផេក​ប៉ុន្មាន​ម៉ោង​មុន​នេះ អ្នក​ឧកញ៉ា​បាន​បង្ហាញុមោទនភាព​នៅ​ពេល​ទទួល​បាន​ការ​កោត​សរសើរ​ពី​ប្រមុខ​រដ្ឋាភិបាល​។

អ្នកឧកញ៉ា​ក៏​បាន​បង្ហើប​ប្រវត្តិ​ត្រួស​ៗ​ពី​ក្រុមហ៊ុន​សែល​កាត ដែល​ចាប់ផ្តើមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុង​ប្រទេស​កម្ពុជា​តាំងពីឆ្នាំ ១៩៩៦។

អ្នក​ឧកញ៉ា​ថ្លែង​ដោយ​​មោទនភាព​ថា សែល​កាត​ជា​ប្រតិបត្តិករក្នុង​ស្រុក​ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ១០០%។ គោលដៅរបស់​ក្រុមហ៊ុន​គឺផ្តល់នូវបណ្តាញសេវាគ្របដណ្តប់ និងគុណភាពល្អបំផុតដល់ប្រជាជនកម្ពុជា។

គួរ​បញ្ជាក់​ថា នៅ​ព្រឹកមិញ​ ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ពី​កោះពេជ្រ​ទៅ​កោះ​នរា​ សម្តេច​តេជោ ហ៊ុន សែន បានពោល​​សរសើរ​ចំពោះ​មុខ​មន្រ្តី​ធំៗពី​សេវា​ទូរសព្ទ​របស់​​ក្រុមហ៊ុន​សែលកាត ដែល​គ្រប់​គ្រង​ដោយ​​អ្នក​ឧកញ៉ា គិត ម៉េង។

សម្តេច​លើក​ឡើង​ថា សេវា​ក្រុមហ៊ុន​​សែល​កាត​ មាន​បណ្តាញគ្របដណ្តប់ និងគុណភាពល្អបំផុត ​មិន​ថា​តែ​នៅក្នុង​​ក្រុង​ នៅ​ខេត្ត​ឆ្ងាយៗ​ដាច់ស្រយាល​​។ សម្តេច​​ក៏​លើក​ពី​មន្រ្តី​ធំៗ​ភាគ​ច្រើន ក៏​​ប្រើប្រាស់​​សេវា​ក្រុមហ៊ុន​ទូរសព្ទ​មួយ​នេះដែរ៕

អ្នក​ឧកញ៉ា​គិត ម៉េង ថ្លែង​អំណរគុណ​សម្តេច​តេជោ ដែល​ពោល​សរសើរ​សេវា​ទូរសព្ទក្រុមហ៊ុន​​សែល​កាត
35 Shares