ចេះ​ជ្រើស​យុទ្ធសាស្ត្រ​វិនិយោគ នឹង​កំណត់​ជោគជ័យ​នៃ​សហគ្រិន

Uncategorized សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ

ការ​សិក្សា​និង​យល់​ដឹង​ច្បាស់​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​ការ​កាត់បន្ថយ​ហានិភ័យ​និង​បង្កើន​ឱកាស​អតិបរមា​នៃ​ការ​វិនិយោគ។
យុទ្ធសាស្ត្រ​វិនិយោគ​នីមួយៗ អាច​កំណត់​ជោគជ័យ​សម្រាប់​ការ​មិន​ប្រថុយប្រថាន​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ពឹង​ផ្អែក​លើ​ គន្លឹះ​ទាំង ៣នេះ៖
១ រក្សា​គុណភាព​ពី​លើ​បរិមាណ
ការ​វិនិយោគ​ខ្លះ​រក​ប្រាក់​បាន​ដោយសារ​មាន​គេ​ចង់​រកស៊ី​ជាមួយ​ច្រើន ​តាំង​ពី​ដំបូង​មក​ ព្រោះ​វា​ត្រូវ​បាន​គេ​វាយតម្លៃ​ខ្ពស់។ តម្លៃ​មុខរបរ​ឬ​ការ​វិនិយោគ​មួយៗ​ ក៏​ដោយសារ​តែ​សក្ដានុពល​លូតលាស់​របស់​វា ជា​ជាង​ការ​មើល​ឃើញ​សាច់​ប្រាក់​បច្ចុប្បន្ន។
សាច់ប្រាក់​ផ្ដល់​នូវ​សុវត្ថិភាព​និង​ស្ថិរភាព​តែ​ វិនិយោគិន​ជា​ច្រើន​ពេក ​បាន​ក្លាយ​ជា​មនុស្ស​គ្មាន​សាច់ប្រាក់​នៅ​នឹង​ដៃ​ ហើយ​ប្រឈម​នឹង​ស្ថានភាព​បញ្ហា​សេដ្ឋកិច្ច​ដែល​លំបាក​ទៅៗ​ ព្រោះ​មិន​មាន​ដៃគូ​ទុកចិត្ត​ឬ​មើល​មិន​ឃើញ​ការ​លូតលាស់​នៃ​ក្រុមហ៊ុន​នោះ បាន​ជា​គ្មាន​គេ​ព្រម​ចូលរួម​ផ្នែក​ហិរញ្ញវត្ថុ។
២ សិទ្ធិ​អាជីវកម្ម

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យីហោ​សិទ្ធិ​អាជីវកម្ម​គឺ​ជា​យុទ្ធសាស្ត្រ​វិនិយោគ​ដែល​បាន​ព្យាយាម​និង​ពិត​ប្រាកដ​ ដោយ​មាន​ហានិភ័យ​ទាប និង​សក្ដានុពល​ខ្ពស់​ដោយសារ​ម្ចាស់​ខ្ចី​ពី​ប្រព័ន្ធ​ដែល​មាន​ការ​ទទួលស្គាល់​ម៉ាក​​មុន​និង​អត្រា​ជោគជ័យ។ ជាមួយ​នឹង​សិទ្ធិ​អាជីវកម្ម​ការ​ប៉ាន់ស្មាន​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​អប្បបរមា​ ហើយ​ឱកាស​នៃ​ភាព​ជោគជ័យ​យូរ​អង្វែង​និង​ការ​បង្កើត​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់

យីហោ​ដែល​មក​ជាមួយ​ទីផ្សារ​ផ្ទាល់ខ្លួន ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន​ និង​សូម្បី​តែ​ប្រព័ន្ធ​បណ្ដុះបណ្ដាល​បុគ្គលិក​ខ្លាំង​ ជា​សក្ខី​នៃ​សិទ្ធិ​អាជីវកម្ម​ពេញលេញ​មួយ​ដែល​អាច​មាន​គេ​ចង់​ទិញ​សិទ្ធិ​ដែរ។ ម្ចាស់​អាជីវកម្ម​ក្រោយៗ អាច​សន្សំ​ប្រាក់​បាន​ច្រើន​ នៅ​ពេល​​ពួកគេ​ទិញ​សិទ្ធិ​យក​ទៅ​ប្រើ​បន្ត ជា​ជាង​បង្កើត​អាជីវកម្ម​ឯករាជ្យ​ថ្មី។
៣ ការ​វិនិយោគ​លើ​អចលនទ្រព្យ​បន្ថែម​ចម្រុះ
ការ​វិនិយោគ​លើ​អចលនទ្រព្យ​មាន​មុខងារ​ខុសគ្នា​ ហើយ​ដោយសារ​បញ្ហា​នេះ​អ្នក​វិនិយោគ​ខ្លះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់ ​មុន​នឹង​សម្រេចចិត្ត​ចូល​ទៅ​ក្នុង​ទីផ្សារ។ ប៉ុន្តែ​គុណ​សម្បត្តិ​នៃ​អចលនទ្រព្យ​គឺ​មាន​មធ្យោបាយ​មួយ​ចំនួន​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​វា ព្រោះ​​អាច​បង្កើត​ទ្រព្យសម្បត្តិ​តាម​រយៈ​ចំណូល​ជួល អត្ថប្រយោជន៍​ពន្ធ​សមធម៌​សម្រាប់​ការ​វិនិយោគ​ផ្សេង​ទៀត​ ឬ​ចំណេញ​ភ្លាមៗ​ពី​ការ​លក់​ទ្រព្យសម្បត្តិ។
ភាព​ចម្រុះ​នៃ​ការ​វិនិយោគ​អចលនទ្រព្យ​ ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​ការ​ភ្នាល់​ដ៏​ឆ្លាតវៃ​ និង​ពេញ​និយម​នា​ពេល​ឥឡូវនេះ៕

ប្រែសម្រួល៖ឡាហ្សូលី​
ប្រភព៖http://kampucheathmey.com/profession-work/3553/