មិន​បាច់​​ជិះ​ឆ្ងាយ​ហត់ នៅ​កៀក​ភ្នំពេញ​នេះ​ទេ រមណីយដ្ឋាន​ទេសចរ​មួយ មាន​ទេសភាព​ស្អាត​ហួស​ថ្លែង​ ខ្យល់ធម្មជាតិ​ឡើង​អេម​

កម្សាន្ត
10 Shares

កន្លែងថតរូបស្អាតៗ កប់ៗ ហើយស្រូបយកខ្យល់ឱកាសធម្មជាតិពិតៗ មកវិហារសួគ៌
ក្នុង​សួនកម្សាន្ត ស្កាយលែន 7NG របស់លោកឧកញ៉ា ស្រី ចាន់ថន។

𝗦𝗸𝘆 𝗟𝗮𝗻𝗱 𝟳𝗡𝗚 𝗝𝗲𝘁’𝘀 𝗚𝗮𝗿𝗱𝗲𝗻 𝗣𝗮𝗿𝗸 ជាទីក្រុងទេសចរណ៏ដ៏ទំនើប ការកម្សាន្តដ៍សម្បូរបែបផ្សារភ្ជាប់ជាមួយអរិយធ៌ម វប្បធ៌មខ្មែរ កេរ្តិ៏ដំណែលដូនតា ការស្នាក់នៅ ប៉ោះតង់ ជិះកង់ ទស្សនាក្នុងបរិវេណឧទ្យាន កញ្ចុះសម្រាប់អង្គុយក្បែមាត់ទឹក រួមទាំងភោជនីយដ្ឋានដែលមានគុណភាពខ្ពស់ ដំបូងនិងឈានមុខគេនៅកម្ពុជាដែលមានសក្តានុពលសេដ្ឋកិច្ចទេសចរ សំរាប់ទ្វីបអាស៊ី ទ្វីបអ៊ីរ៉ុប និង ពិភពលោក។

ការចរនាសួនកម្សាន្តប្លែកអារម្មណ៍ជាមួយសំណង់ស្ថាបត្យកម្ម ស្រស់ល្អឥតខ្ចោះ កប់ៗរួមទាំងមានកន្លែងថតរូបស្អាតៗជាច្រើន ដែលចូលទស្សនាហើយមិនចង់ត្រឡប់ទៅវិញជាដាច់ខាត។

Sky Land Jet’s Garden Park ជារមណីយ៏ដ្ឋានទេសចរណ៏ ពោរពេញទៅដោយការកម្សាន្ត​ដ៏សំបូរបែប មានសួនកម្សាន្តស្រូបយកខ្យល់ឪកាសធម្មជាតិពិតៗ សួនសត្វចំរុះ មានសួនសត្វដាយណូស័រ សួនសត្វក្រពើសរដ៏ធំអស្ចារ្យគ្មានពីរ ថែមទាំងមានអាងហែលទឹកដ៏ធំសំរាប់កុមារ និងមនុស្សពេញវ័យហែលទឹកលេងកម្សាន្តម៉ាសប្បាយ ស្ថិតនៅភូមិវិហារសួគ៍ជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល់ ខេត្តកណ្តាល។

អ្នក​ដែលចូលចិត្ត​ថតរូបស្អាតៗ ដឹង​តែ​ត្រូវ​ចិត្ត​ស្តូក​តែ​ម្តង។

ឧទ្យានកម្សាន្ត ស្កាយលែន 7NG មានចម្ងាយ១៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយលោកអ្នកអាចធ្វើដំណើរឆ្លងតាមកំពង់ចម្លង អរិយក្សត្រក៍បាន និងធ្វើដំណើរតាមផ្លូវជាតិលេខ ៦A ឆ្លងស្ពានព្រែកតាមាក់ឆ្ពោះទៅតំបន់សេដ្ឋកិច្ចពិសេស ស្កាយលែន 7NG នៅខាងក្នុងមណ្ឌលកំសាន្តដ៏ធំនិងទំនើបមួយនេះ មានរៀបចំកម្មវិធីលេងកំសាន្តជាច្រើនរាប់មិនអស់ សំរាប់កុមារ មនុស្សធំ និងអាណាព្យាបាលទាំងអស់លេងកម្សាន្តបានពេញមួយថ្ងៃ។

មិន​បាច់​​ជិះ​ឆ្ងាយ​ហត់ នៅ​កៀក​ភ្នំពេញ​នេះ​ទេ រមណីយដ្ឋាន​ទេសចរ​មួយ មាន​ទេសភាព​ស្អាត​ហួស​ថ្លែង​ ខ្យល់ធម្មជាតិ​ឡើង​អេម​
10 Shares