១៥គន្លឹះ ពីអភិបាលខណ្ឌជ្រោយចង្វារ ឯកឧត្តម ឃ្លាំង ហួត ទស្សនៈវិជ្ជាជីវិត សំរាប់មនុស្សខ្លះ

Uncategorized សង្គម​និង​សេដ្ឋកិច្ច
78 Shares

មានទស្សនៈអប់រំ លើកទឹកចិត្ត សុខភាព ភាពជាអ្នកដឹកនាំ គន្លឹះដើម្បីបានសេចក្តីសុខជាច្រើន ដែលបុរសមាឌធំសង្ហារ កេរ្តិ៍ឈ្មោះល្បីល្បាញជាប់ជាអភិបាលខណ្ឌចំនួនពីរអណត្តិរួចទៅហើយ។
ឯកឧត្តម ឃ្លាំង ហួត អភិបាលនៃគណអភិបាលខណ្ឌជ្រោយចង្វារ ជាខណ្ឌមួយមានដែលមានសក្តានុពលសេដ្ឋកិច្ចសំខាន់ជាច្រើននៅរាជធានីភ្នំពេញ ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

សូមនាំអារម្មណ៍លោកអ្នកអាន ក្រឡែកមកមើលលើបណ្តាញសង្គមហ្វេសបុករបស់លោក ឃ្លាំង ហួត វិញម្តង ហ្វេសបុកដែមានឈ្មោះថា Khliang Huot ឃើញមានបង្ហាញសារអប់រំខ្លីជាច្រើនកន្លែងមក។ ថ្ងៃនេះ ឧកញ៉ាញូស៍ សូមនាំគន្លឹះល្អៗ ពីអភិបាលខណ្ឌជ្រោយចង្វារ មកបង្ហាញដើម្បីជាការលើកទឹកចិត្តបណ្តុះគំនិតដើម្បីបានជោគជ័យ បង្កើនសេចក្តីសុខសម្រាប់ជីវិត ដូចខាងក្រោម៖

១- អ្នកខ្លះស្គាល់បាន តែជាមិត្តមិនបាន

២- អ្នកខ្លះនិយាយបាន តែពិភាក្សាមិនបាន

៣- អ្នកខ្លះនិយាយលេងសើចបាន តែនិយាយយកជាការមិនបាន

៤- អ្នកខ្លះដើរលេងបាន តែពឹងពាក់មិនបាន

៥- អ្នកខ្លះអោយរបស់បាន តែអោយចិត្តមិនបាន

៦- អ្នកខ្លះធ្វើកូនចៅបាន តែធ្វើមេមិនបាន

៧- អ្នកខ្លះធ្វើមេបាន តែជាអ្នកដឹកនាំមិនបាន

៨- អ្នកខ្លះជាគូកំដរបាន តែជាគូជីវិតមិនបាន

៩- អ្នកខ្លះជាប្រុសបាន តែជាសុភាពបុរសមិនបាន

១០- អ្នកខ្លះរស់នៅជាមួយបាន តែជាម្ដាយរបស់កូនមិនបាន

១១- អ្នកខ្លះជាប្ដីបាន តែជាឪពុករបស់កូនមិនបាន

១២- អ្នកខ្លះនិយាយបាន តែធ្វើមិនបាន

១៣- អ្នកខ្លះគិតបាន តែធ្វើតាមគិតមិនបាន

១៤- អ្នកខ្លះធ្វើតាមបាន តែគិតខ្លួនឯងមិនបាន

១៥- អ្នកខ្លះធ្វើមិនបាន  តែអ្នកខ្លះមិនបានធ្វើ

78 Shares