ឧកញ៉ា ប៊ុន រតនាសេម ដឹកដៃអតីតតារាសម្តែង លីឈី ចុះចែកទានជូនបងប្អូនរងគ្រោះទឹកជំនន់ចំនួន ២០០គ្រួសារ

Uncategorized
459 Shares

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា ប៊ុន រតនាសេម ដឹកដៃឧត្តមភរិយាគឺជំទាវស្រស់សោភា លីឈី ដែលយុវវ័យស្គាល់ថាជាអតីតតារាសម្តែងដ៏មានទេពកោលម្នាក់ បានចុះសួសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២០០គ្រួសារ ស្ថិតនៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ ថវិការទទួលបានពីសប្បុរសជនចូលរួមមូលនិធិ«មូលនិធិជួយជនរងគ្រោះ»សរុបមានចំនួន: 2,495$ ដោយក្នុងមួយគ្រួសារៗទទួលបាន:
អង្ករ 20kg ប្រេងឆា ទឹកសុទ្ធ ទឹកសុីអុីវ ទឹកត្រី ទឹកដោះគោ ស្ករអនាម័យ ប៊ីចេង។

លោកឧកញ៉ាបញ្ជាក់ថា៖ ទឹកប្រាក់សរុបមានចំនួន 5,500$ ដែលជាថវិការមូលនិធិចំនួន 2,495$ និងថវិការខ្ញុំនិងភរិយា=3,005$។

ជាចុងក្រោយលោកឧកញ៉ា សូមជូនពរពុកម៉ែបងប្អូន លោកនិងលោកស្រីព្រមទាំបុត្រាបុត្រី សុខភាពល្អជោគជ័យគ្រប់ភារកិច្ចការងារ🙏។

ឧកញ៉ា ប៊ុន រតនាសេម ដឹកដៃអតីតតារាសម្តែង លីឈី ចុះចែកទានជូនបងប្អូនរងគ្រោះទឹកជំនន់ចំនួន ២០០គ្រួសារ
459 Shares