សូដានីតា គ្រងឈុតបុរាណ ចុះMOU ជាមួយ ក្រហ៊ុនធំមួយ លើទឹកប្រាក់ច្រើនម៉ឺនដុល្លារ

Uncategorized
218 Shares

កាលពីថ្ងៃទី28 ខែតុលាមុននេះតារាសម្ដែងកញ្ញាសូដានីតានិងអគ្គនាយិកាក្រុមហ៊ុនHSKL បានបង្ករឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំង2 បានគ្រងឈុតបុរាណក្នុងពិធីចុះអនុស្សរណធំមួយ( MOU ) ដែលនេះអាចចាត់ទុកថាជាការរំលេចឈុតបុរាណនៅក្នុងពិធីបែបនេះជាលើកទីមួយនៅក្នុងវិស័យអនឡាញ។អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៅទៀតគឺសូម្បីតែតំណាងចែកចាយដែលចូលរួមទាំងអស់ក៏គ្រងឈុតបុរាណនៅក្នុងសម័យឧត្តុង្គដើម្បីលើកកម្ពស់ទម្រង់បុរាណនៅក្នុងពិធីផងដែរ។នេះគឺជាពិធីតែងតាំងកញ្ញាសូដានីតាជាទូតសុឆន្ទៈរយៈពេល1 ឆ្នាំរបស់ផលិតផលKK8 ដែលនាំចូលមកពីប្រទេសកូរ៉េនិងកាត់ខ្សែបូរផលិតផលថ្មីមួយនេះចូលទីផ្សារមកកាន់ប្រទេសកម្ពុជា។

លោកស្រីហឹងសុឃាងអគ្គនាយិកាក្រុមហ៊ុនHSKL បានថ្លែងបញ្ជាក់ថាហេតុផលដែលលោកស្រីសម្រេចគ្រងឈុតបុរាណរំលេចនៅក្នុងកម្មវិធីទាំងទូតសុឆន្ទៈនិងតំណាងចែកចាយគឺដោយសារតែលោកស្រីមានអារម្មណ៍ស្រឡាញ់ទម្រង់បុរាណបែបនេះជាយូរណាស់មកហើយទើបពេលមានឱកាសសម្ភោធប្រេនថ្មីលោកស្រីក៏សម្រេចរៀបចំជាទម្រង់បុរាណបែបនេះឡើងដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរក្នុងស្រទាប់មហាជនផង។លោកស្រីថាក្រុមហ៊ុនHSKL បានចរាចរណ៍លក់ផលិតផលមកពីប្រទេសកូរ៉េប្រមាណជាងមួឆ្នាំមកហើយហើយក៏បានធ្វើពិធីសម្ភោធក្រុមហ៊ុនជាទ្រង់ទ្រាយធំម្ដងរួចផងដែរ។ដោយសារតែសន្ទុះនៃការគំទ្រមានការឈានឡើងទើបលោកស្រីបង្កើតប្រេនKK8 ថ្មីមួយទៀតទើបលោកស្រីសម្រេចធ្វើពិធីជាទ្រង់ទ្រាយធំថ្មីមួយទៀតដោយយកព្រឹត្តិការណ៍MOU នេះជាវេទិការរំលេចឈុតបុរាណគួបផ្សំនឹងការប្រកាសតែងតាំងទូតសុឆន្ទៈរយៈពេលមួយឆ្នាំជាលើកដំបូងផង។

លោកស្រីបន្តទៀតថាហេតុផលដែលជ្រើសយកសូដានីតាមកធ្វើជាBrand ambassador របស់ផលិតផលKK8 គឺដោយសារតែកញ្ញាគឺជាអ្នកប្រើប្រាស់ដោយផ្ទាល់ហើយក៏មានវ័យសាកសមនឹងផលិតផលមួយនេះដោយសារតែKK8 គឺជាផលិតផលថែរក្សាស្បែកមុខឱ្យនៅក្មេងជាងវ័យសាកសមបំផុតសម្រាប់វ័យសូដានីតាជាBrand Ambassadorក្នុងនោះលោកស្រីក៏សប្បាយចិត្តផងដែរដែលបានចូលរួមលើកស្ទួយវប្បធម៌បុរាណតាមរយៈពិធីដ៏សំខាន់របស់ខ្លួន។

ងាកទៅសូដានីតាឯណោះវិញក៏រំភើបនឹងពិធីដែលផ្ដល់កិត្តយសឱ្យនាងនាថ្ងៃនោះផងដែរដោយនាងបានចាត់ទុកថាការចាត់ចែងពិធីលើកមុខមាត់របស់នាងពីសំណាក់អគ្គនាយិកាក្រុមហ៊ុនHSKL គឺជាអ្វីដែលធ្វើឱ្យនាងមានកម្លាំងចិត្តក្នុងតួនាទីជាទូតសុឆន្ទៈ។នាងថារយៈពេលមួយឆ្នាំក្នុងតួនាទីនេះទទួលបានតម្លៃផ្ដាច់មុខ15000$ ដោយមិនទាន់រាប់បញ្ចូលនូវការទទួលបានប្រាក់កម្រៃផ្សេងទៀតពីការថតស្ពតនិងចុះផ្សព្វផ្សាយផលិតផលនោះផង។យ៉ាងណាមិញនាងអះអាងថាហេតុផលដែលនាងពេញចិត្តធ្វើជាBrand Ambassador របស់ផលិតផលKK8 នេះមិនមែនដោយសារតែតម្លៃខ្លួននោះទេតែគឺដោយសារតែនាងគឺជាអតិថិជនរបស់ផលិតផលKK8 ដោយផ្ទាល់ស្របពេលដែលផលិតផលជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុនសុទ្ធសឹងតែនាំមកពីប្រទេសកូរ៉េដែលធ្វើឱ្យនាងជាប់ចិត្តនឹងគុណភាពក្នុងការប្រើប្រាស់តាំងពីទើបតែស្គាល់តែម្ដង។

សូដានីតាកាន់តែរំភើបចិត្តទៅទៀតនៅពេលដែលពិធីតែងតាំងនាងជទូតសុឆន្ទៈដែលបានធ្វើឡើងនេះគឺបានធ្វើឱ្យនាងបានគ្រងសម្លៀកបំពាក់បុរាណជាលើកដំបូងចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈ។កញ្ញាអះអាងថាមួយឈុតនេះត្បិតធ្លាប់មានអ្នកថតតែងច្រើនតែសម្រាប់ការស្លៀកនៅក្នុងពិធីផ្លូវការដូចជាពិធីតែងតាំងទូតសុឆន្ទៈក្នុងពេលនេះគឺមិនធ្លាប់មាននាងក៏ប្រកាសថានឹងធ្វើឱ្យផលិតផលKK8 មកពីកូរ៉េមួយនេះកាន់តែទទួលស្គាល់នៅក្នុងប្រទេសកម្ពុជាទ្វេរដងផងដែរ។

សូដានីតា គ្រងឈុតបុរាណ ចុះMOU ជាមួយ ក្រហ៊ុនធំមួយ លើទឹកប្រាក់ច្រើនម៉ឺនដុល្លារ
218 Shares