ឯកឧត្តម វេង សាខុន៖ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១០ខែនេះ មានចំនួន៦០ប្រទេស

Uncategorized សង្គម​និង​សេដ្ឋកិច្ច
8 Shares

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន។ ចំនួននេះមានការកើនឡើងជាង១៧ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

លោករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល១០ខែនេះមានចំនួន៦០ប្រទេស។ នៅក្នុងនេះសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន២៤ក្នុងចំណោម២៨ប្រទេស, ប្រទេសចិន(រួមទាំងកោះហុងកុង, ម៉ាក់កាវនិងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន៦ហើយនៅទ្វីបដ៏ទៃទៀតចំនួន២៩ប្រទេស។ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន១០ក្នុងចំណោម៧២ក្រុមហ៊ុនដែលបាននាំចេញអង្ករច្រើនជាងគេ។

ឯកឧត្តម វេង សាខុន៖ ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជា ក្នុងរយៈពេល១០ខែនេះ មានចំនួន៦០ប្រទេស
8 Shares