ភូមិវប្បធម៌កម្ពុជាត្រូវលាពុកម៉ែបងប្អូនជារៀងរហូត នៅតែទាកទាញភ្ញៀវទេសចរច្រើនអំឡុងបុណ្យអុំទូក

Uncategorized កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

រយៈពេល ៤ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា បានបើកអោយប្រជាពលរដ្ឋចូលទស្សនា ដើម្បីសាងអនុស្សាវរីយ៍ល្អៗមុនពេល រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា គោរពលាពុកម៉ែបងប្អូនជារៀងរហូតតទៅ។
ទំព័រហ្វេសបុកផ្លូវការរបស់រមណីយដ្ឋាន ភូមិ វប្បធម៌ បានប្រកាសថា ជំរាបសួរពុកម៉ែបងប្អូន! ដើម្បីឆ្លើយតបនូវសំណូមពរជាច្រើនពីសំណាក់ប្រជាជនខ្មែរ រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា យើងខ្ញុំមានសេចក្តីសមនស្សរីករាយនឹងបន្តបើក រហូតដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ ក្នុងអំឡុងវិរុសកូវីដរាតត្បាតការប្រកាសបិទ រមណីយដ្ឋានទេសចរណ៍ដ៏ធំក្នុងក្រុងសៀមរាបដែលធ្លាប់បើកបម្រើសេវាដល់អ្នកទេសចរជាតិ និងអន្តរជាតិជាង១៧ឆ្នាំ ធ្វើឲ្យបងប្អូនជាច្រើនមានការសោកស្តាយជាខ្លាំង។

សូមបញ្ជាក់ថានៅថ្ងែទី០៧ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះរមណីយដ្ឋានភូមិវប្បធម៌កម្ពុជាមានទីតាំងស្ថិតនៅក្នុងភូមិគ្រួសឃុំស្វាយដង្គំស្រុកសៀមរាបដែលមានចំងាយប្រមាណជា៣គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនិងត្រូវលាបងប្អូនជារៀងរហូត។