ឯកឧត្តម ទៀ​ សុខា រួមនឹងឧកញ៉ា សួរ​ វីរៈ នាំអង្ករ១០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនរដ្ឋបាលខេត្តសៀមរាប

Uncategorized ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ​ សុខា​ និងលោកជំទាវ ព្រមទាំងលោកឧកញ៉ា សួរ​ វីរៈ​​ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងក្រុមគ្រួសារ បានយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ អង្ករ១០តោន មី១០កេសធំ ទឹកត្រី៥០យួរ ទឹកសុីអុីវ៥០យួរ ទឹកបរិសុទ្ធម៉ាកក្រុមហ៊ុនវីរះប៊ុនថាំ ៣០០យួរ និងថវិកាមួយចំនួន ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំព័រហ្វេសបុកផ្លូវការ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានឲ្យដឹងថា ទឹកចិត្តនិងកាយវិការប្រកបអត្ថន័យនេះ បានឆ្លុះបញ្ជាំងពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលប្រជាពលរដ្ឋនៅតាមបណ្តាលរាជធានីខេត្តជួបនូវគ្រោះជំនន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យខូចខាតនូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់លិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យបងប្អូន ជួបនូវការខ្វះខាតជាស្បៀងអាហារប្រចាំថ្ងៃផងដែរ។