មានរឿងអីចេះ បានជាចូលពេទ្យចឹង សាយ

Uncategorized កម្សាន្ត

ទំព័រហ្វេសបុកផ្លូវការរបស់តារាចម្រៀង Original Song សាយ នៅថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០២០ បានឲ្យដឹងថា ទោះមានរឿងអ្វីក៏ដោយ បើសិនជាខ្ញុំនៅតែអាចរត់បន្តទៅមុខទៀត ខ្ញុំនឹងមិនឈប់ទេ រហូតខ្ញុំអាចបញ្ចប់បេសកកម្មមួយនេះបាន។ លោកបានចែករំលែកសារ និងរូបភាពចូលសំរាក្នុងមន្ទីរពេទ្យ លើបណ្តាញសង្គម ធ្វើអោយអ្នក ដឹកនាំភាពយន្ត អ្នកជំនួញ សិល្បករ និងអ្នកគាំទ្ររូលោកមានការភ្ញាក់ផ្អើលជាខ្លាំង ហើយបាន Comments ជូនពរឲ្យសុខភាពល្អ និងបន្តដំណើរទៅមុខទៀត។ រត់ដើម្បីមនុស្សធម៌ជាមួយសាយ គឺជាយុទ្ធនាការរកថវិកាជួយកុុមារកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាយ បានបន្តថា សូមកំលាំងចិត្តពីអ្នកទាំងអស់គ្នាមួយមក!!!។ 

សូមបញ្ជាក់ថា៖ ខេត្ដ/ក្រុងដែលលោកត្រូវរត់ឆ្លងកាត់ទាំង២២រួមមាន៖ ភ្នំពេញ កណ្ដាល កំពង់ស្ពឺ តាកែវ កំពត កែបព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យសៀមរាប ព្រះវិហារ រតនគិរី ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំកំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង។