ពិត​ជា​ចិត្ត​ល្អ​មែន! ឧកញ៉ា ឡេង ណាវ៉ាត្រា ជួយ​ផ្ទាល់​៥២៥០$ហើយ នៅ​ជួយ​​តាម​រយៈ​មូលនិធិ​សម្ដេច​១០០០០$​ទៀត ករណី​បាក់​អាគារ​៧​ជាន់​នៅ​កំពង់សោម

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ដូច​ដែល​លោក​អ្នក​បាន​ដឹង​ហើយ​ថា ក្នុង​ឧបទ្ទវហេតុ​រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ​ដែល​មាន​ជន​រង​គ្រោះ​សរុប​ចំនួន៥៤នាក់ ស្លាប់​ចំនួន​២៨នាក់ ស្រី០៤នាក់ និង រងរបួសចំនួន២៦នាក់ ស្រី០២នាក់ ក្នុង​នោះ​មាន​អ្នក​​ខេត្ត ព្រៃវែង​​រហូត​ដល់​ទៅ​៦នាក់ ដែល​សុទ្ធសឹងតែ​ជា អ្នក​ភូមិ ត្រពាំង​សាលា ភូមិ​កំណើត របស់​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់​តែ​ម្ដង ឧកញ៉ា​វ័យ​​ក្មេង​រូប​នេះ​ធ្លាប់​បាន​​បញ្ជូន​ក្រុម​ការងារ​ចុះ​ជួយ​​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ​ភ្លាមៗ​ម្ដង​រួច​មក​ដោយ​ចំណាយ រហូត​ដល់​ទៅ​២១លាន​រៀល​ពោល ស្មើ​និង ៥២៥០$។ បន្ថែម​លើ​នេះ លោក​ឧកញ៉ា វ័យ​ក្មេង​ចិត្ត​ធម៌​​បង្ហើប​ប្រាប់​ថា បាន​បន្ថែម​​ជួយ​ចំនួន​១០០០០ ដុល្លារ​ទៀត ​ជា​មួយ​​​​មូលនិធិ​របស់ សម្ដេច​​អគ្គ​ធម្មសេនាបតី​ហ៊ុន សែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះ​គឺ​ជា​ទឹក​ចិត្ត​សប្បុរស​​ថ្មី​មួយ​ទៀត​របស់​លោក ឧកញ៉ា ដែល​កន្លង​មក​ លោក​ឧកញ៉ា បាន​ជួយ​ដល់​​ការងារ​សប្បុរសជន​​ជា​ច្រើន​​លើក​​មក​ហើយ ដូច​ជា​​ជួយ​ដល់​កាកបាទក្រហម មន្ទីរពេទ្យ​គន្ធបុប្ផា ចុះ​ជួយ​ដល់​ជន​ក្រីក្រ ក៏​ដូច​​ជា អ្នក​សិល្ប​ជា​ដើម។ ជា​មួយ​និង​​ការ​​បរិច្ចាគ​លើ​កិច្ចការ​សង្គម​នេះ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​មហាជន​កោតសរសើរ​ជា​ខ្លាំង ហើយ​មាន​អ្នក​ខ្លះ​បាន ដាក់​ងារ​ជូន​ថា​ជា ​ឧកញ៉ា​វ័យក្មេង​ចិត្ត​ធម៌​ថែម​ទៀត​ផង៕