ភូមិវប្បធម៌កម្ពុជា៖ យើងខ្ញុំ សូមលំឱនកាយ គោរពលា ពុកម៉ែបងប្អូនជារៀងរហូត

Uncategorized កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច
197 Shares

ទំព័រហ្វេសបុកផ្លូវការរបស់រមណីយដ្ឋាន ភូមិវប្បធម៌ បានប្រកាសនៅរសៀលថ្ងៃទី២ ខែវិច្ឆិការ ឆ្នាំ២០២០ថា រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលអញ្ជើញ មកទស្សនា និងសាងអនុស្សាវរីយ៍ ល្អៗ ជាច្រើន ជាមួយ រមណីយដ្ឋាន យើងខ្ញុំ។ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការបើកទទួល ពុកម៉ែបងប្អូន ចូលទស្សនា ! ហើយនៅថ្ងៃស្អែក រមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា យើងខ្ញុំ សូមលំឱនកាយ គោរពលា ពុកម៉ែបងប្អូនជារៀងរហូត ! សូមអរគុណ ។

ក្រោយឃើញសេចក្តីប្រកាសព័ត៌មានភ្លាម បងប្អូនប្រជាពលរដ្ឋខ្មែរមានការស្តោកស្តាយជាខ្លាំង ចំពោះការបិទរមណីយដ្ឋានភូមិវប្បធម៌ដ៏ល្បីល្បាញផ្អើលភ្ញៀវជាតិអន្តរជាតិមួយនេះ ហើយមានការបញ្ចេញមតិយោបល់សំណុំពរឲ្យបើកដំណើរការវិញ។

ដោយសារជួបបញ្ហាវិបត្តិហិរញ្ញវត្ថុ ក្នុងអំឡុងវិរុសកូវីដរាតត្បាតការប្រកាសបិទរមណីយដ្ឋានទេសចរណ៍ដ៏ធំក្នុងក្រុងសៀមរាប ដែលធ្លាប់បើកបម្រើសេវាដល់អ្នកទេសចរជាតិ និងអន្តរជាតិជាង១៧ឆ្នាំមកហើយ ធ្វើឲ្យបងប្អូនជាច្រើនមានការសោកស្តាយជាខ្លាំង។

សូមបញ្ជាក់ថា នៅថ្ងែទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះរមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ដែលមានចំងាយប្រមាណជា៣គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងត្រូវលាបងប្អូនជារៀងរហូត។

ភូមិវប្បធម៌កម្ពុជា៖ យើងខ្ញុំ សូមលំឱនកាយ គោរពលា ពុកម៉ែបងប្អូនជារៀងរហូត
197 Shares