ឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ជូនសម្តេចតេជោដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់

Uncategorized ជុំវិញ​ឧកញ៉ា
113 Shares

ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។ អគ្គនាយករង ​ទ្រីវ គង់ហេង ជំនួសឲ្យលោកឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា អគ្គនាយក អគ្គនាយិកា នៃក្រុមហ៊ុន អិលប៊ីអិន គ្រុប ឯ.ក បានបរិច្ចាគទឹកប្រាក់ចំនួន ៣០,០០០ ដុល្លារអាមេរិក ជូនដល់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់នាពេលបច្ចុប្បន្ននេះកំពុងត្រូវការជំនួយ។

ជាចុងក្រោយ ក្រុមហ៊ុន អិលប៊ីអិន គ្រុប សូមជូនពរ ឲ្យប្រជាពលរដ្ឋដែលបានរងគ្រោះ ដោយសារទឹកជំនន់ សូមជួបតែសេចក្តីសុខ មានសុវត្ថិភាព និងឆាប់ជៀសផុតពីគ្រោះធម្មជាតិមួយនេះ។

ឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ជូនសម្តេចតេជោដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់
113 Shares