លោក ឌិន សុមេធារិទ្ធ ប្រាប់ពីគន្លឹះឱ្យក្រុមហ៊ុនរីកចំរើនពឹងកត្តាធំពីរ

Uncategorized សង្គម​និង​សេដ្ឋកិច្ច
7 Shares

ស្ថាបនិកភូមិផ្កាត្រកួនលោក ឌិន សុមេធារិទ្ធ បានប្រាប់ពីគន្លឹះក្រុមហ៊ុនរីកចំរើនគឺមានកត្តា២ គឺបុគ្គលខ្លួនឯងផងនិងអ្នកត្រួសត្រាយផ្លូវត្រូវ ដើរទន្ទឹមគ្នា។ “ ខ្ញុំគិតថា បុគ្គលិក សំណាងមានមេល្អជាគ្រូ បុគ្គលិកខំតស៊ូរៀនសូត្រពីមេ បុគ្គលិកនឹងមានអនាគតល្អ ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញ តែបើបុគ្គលិកល្អ មេអន់ និង មេល្អ កូនចៅអត់ ក៏វាពិបាកទៅតាមហ្នឹងដែរ”។

ខណៈបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុន លោក ឌិន សុមេធារិទ្ធ ថាម្ចាស់ក្រុមហ៊ុនធ្វើការចង់បានលទ្ធផលការងារ និងប្រសិទ្ធភាពការងាររួមទាំងចង់ឲ្យបុគ្គលិកទាំងអស់ធ្វើការប្រកបដោយភាពទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន។ប៉ុន្តែជាក់ស្តែងភាគច្រើនតាមការសង្កេតរបស់លោកឃើញ ថាបុគ្គលិកភាគច្រើនធ្វើការមិនសូវស្រលាញ់ការងារ ធ្វើការមិនអស់ពីចិត្ត ចង់មានលឿន ចង់បានប្រាក់ខែច្រើន ការទទួលខុសត្រូវនិងសមត្ថភាពអត់ដល់ ដូរការងារច្រើន និងមិនសូវចេះនិងធ្វើការបំពេញៗតែម៉ោងឲ្យតែចប់ម៉ោងការងារប៉ុណ្ណោះ។មួយទៀតគឺបុគ្គលិកភាគច្រើនឡើងឋានៈតួនាទីពេលអត់មានមនុស្ស ចេះតែឡើងជំនួសកន្លែងទំនេរតែសមត្ថភាពអត់ដល់កំរិតដែលក្រុមហ៊ុនចង់បាន។ឧទាហរណ៍តួនាទីអ្នកគ្រប់គ្រង កំរឹតសមត្ថភាពអត់ដល់ជាដើម។

លោក ឌិន សុមេធារិទ្ធ មើលឃើញថា ដើម្បីឲ្យក្រុមហ៊ុនរីកចំរើនទាមទារឲ្យបុគ្គលិកមានការបណ្តុះបណ្តាលឲ្យច្បាស់លាស់ទាំងផ្នែកផ្នត់គំនិតនិងមុខជំនាញឧទាហរណ៍ផ្នែកសណ្ឋាគារទ្រឹស្តីតែ២០ភាគរយនិងអនុវត្តការងារជាក់ស្តែង៨០ភាគរយ ៕

អត្ថបទ៖វត្តី

ប្រភព៖ កម្ពុជាថ្មី

លោក ឌិន សុមេធារិទ្ធ ប្រាប់ពីគន្លឹះឱ្យក្រុមហ៊ុនរីកចំរើនពឹងកត្តាធំពីរ
7 Shares