១៨គន្លឹះល្អៗ ក្នុងការជម្រុញលើកទឹកចិត្តពីបុក្គលជោគជ័យក្នុងលោក

Uncategorized សង្គម​និង​សេដ្ឋកិច្ច
3 Shares

មនុស្សគ្រប់គ្នាសុទ្ធតែខិតខំពុះពារគ្រប់ឧបសគ្គជារៀងរាល់ថ្ងៃ ដើម្បីទទួលបាននូវភាពជោគជ័យ នៅពេលខ្លះមនុស្សយើងក៍ជួយបរាជ័យរាប់មិនអស់ដែល ប៉ុន្តែក្រោយជំនះរាល់ឧបសគ្គយើងបានឃើញស្នាមញឹមពិតសម្រាប់ការខំប្រឹងប្រែងរបស់យើង។ ចំពោះសហគ្រិនជោគជ័យគ្រប់រូប ពួកគាត់តែមានគន្លឹះល្អ វិធីសាស្រ្តដ៍ពូកែក្នុងចាប់ផ្តើមអាជីវកម្មឲ្យជោគជ័យ។ ខាងក្រោយនេះ ឧកញ៉ាញូស៍ សូមលើក១៨ចំណុចដែលជាគន្លឹះល្អៗ សម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្ម សាងជីវីតជោគជ័យ ដើម្បីផ្លាស់ប្តូរពិភពលោកជាមួយក្តីសុបិនដ៍មហិមាររបស់ខ្លួន មករៀនសូត្រពីបុគ្គលជោគជ័យក្នុងពិភពលោកទាំងអស់នេះ៖

១.លោក Winston Churchill “ ជោគជ័យមិនមែនជាពេលចុងក្រោយទេ ការបរាជ័យក៍មិនមែនមានគ្រោះថ្នាក់ណាស់ណាដែល ប៉ុន្តែវា បានបង្រៀនយើងឲ្យមានភាពក្លាហានក្នុងការបន្ត”

២.លោក Richard Branson “ ឱកាសចាប់ផ្តើមអាជីវកម្ម គឺដូចជាឡានក្រុងអញ្ចឹង តែងតែមកដល់ម្តងហើយម្តងទៀត”

៣.លោក Anthony Robbins​​ “រាល់បញ្ហាទាំងអស់គឺជាអំណោយ – បើគ្មានបញ្ហាយើងនឹងមិនរីកចម្រើនឡើយ”

៤.លោក Warren Buffett “អ្នកត្រូវធ្វើអ្វីដែលត្រឹមត្រូវក្នុងជីវិតរបស់អ្នក ដរាបណាអ្នកមិនធ្វើរឿងអាក្រក់ច្រើន ”

៥.លោក​ David Thoreau “ ជោគជ័យតែងតែកើតមានចំពោះអ្នកដែលរវល់ក្នុងការស្វែងរកវា”

៦.លោក Seth Godin “ខ្វះគំនិតមិនមែនជាបញ្ហាទេ អ្វីដែលជាបញ្ហាគឺខ្វះឆន្ទៈក្នុងការប្រតិបត្តិគំនិតទាំងនោះ”

៧.លោក Chris Hadfield   “ អ្វីៗទាំងអស់ ដែលមានតម្លៃ ត្រូវតែមានហានិភ័យមួយជាក់ជាមិនខាន”

៨.លោក William Durant “ បំភ្លេចកំហុសពីមុន ភ្លេចការបរាជ័យ បំភ្លេចអ្វីៗទាំងអស់ លើកលែងតែអ្វីដែលអ្នកនឹងធ្វើនៅពេលនេះហើយធ្វើវាបន្ត “

៩.លោក albert Einstein “ ការស្រមើលស្រមៃ គឺជាអ្វីគ្រប់យ៉ាង ហើយជាការមើលទៅខាងមុខនៃអនាគតជីវិត”

១០. លោក Walt Disney “ ការចាប់ផ្តើម គឺឈប់និយាយហើយចាប់ផ្តើមធ្វើតែម្តង “

១១.លោក Henry Ford​ “ទោះបីអ្នកគិតថាអ្នកអាចធ្វើបាន ឬអ្នកមិនអាចធ្វើបាន អ្នកពិតជាត្រូវហើយ ព្រោះអ្នកមានភាពក្លាហារួចជាស្រេចហើយ”

១២.លោក Colin Powell “ គ្មានអាថ៌កំបាំងណាមួយសំរាប់តែភាពជោគជ័យនោះទេ វាជាលទ្ធផលនៃការរៀបចំ ការខិតខំនិងរៀនពីការបរាជ័យ”

១៣.លោក Albert Schweitzer “ភាពជោគជ័យមិនមែនជាកូនសោនៃសុភមង្គលទេ សុភមង្គលគឺជាគន្លឹះនៃភាពជោគជ័យ ប្រសិនបើអ្នកស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើអ្នកនឹងទទួលបានជោគជ័យ”

១៤.លោកស្រី Coco Chanel “ ជោគជ័យច្រើនតែសម្រេចបាន ដោយអ្នកដែលដឹងថា ការបរាជ័យគឺជៀសត្រូវមិនរួចនោះទេ”

១៥.លោកស្រី Oprah Winfrey “ខ្ញុំមានអារម្មណ៍ថា សំណាងគឺជាឱកាសនៃការរៀបចំរបស់យើង”

១៦.លោកស្រី Estée Lauder “ ខ្ញុំមិនដែលសុបិនអំពីភាពជោគជ័យទេ ប៉ុន្តែខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីបានភាពជោគជ័យ “

១៧. លោក Vidal Sassoon “ កន្លែងតែមួយគត់ដែលជោគជ័យមុនពេលធ្វើ គឺនៅក្នុងវចនានុក្រម”

១៨.លោក Robert Frost “ វិធីតែមួយគត់គឺត្រូវឆ្លងកាត់ ទើបអាចស្គាល់ពាក្យថា ជោគជ័យ” 

អត្ថបទ៖ ឧកញ៉ាក្បាលកោះ

១៨គន្លឹះល្អៗ ក្នុងការជម្រុញលើកទឹកចិត្តពីបុក្គលជោគជ័យក្នុងលោក
3 Shares