លោក ត្រាំ ឈ្នះទាំង៤ រដ្ឋនេះ ទើបជាប់ឆ្នោតជាប្រធានាធិបតីបន្ត

Uncategorized ព័ត៌មានថ្មីៗ

ការបោះឆ្នោតបេក្ខជនប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ជិតដល់ពេលបញ្ចប់ហើយ ស្របពេលដែលបេក្ខជនមកពីខាងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន កំពុងតែនាំមុខ ដោយទទួលអង្គបោះឆ្នោតចំនួន ២៦៤ ដែលចំនួននេះសង្ឃឹមអាចបានគ្រងដំណែងប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ចំណែកលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណៈដែលកាន់ដំណែងប្រធានាធិបតីបច្ចុប្បន្នកំពុងតែនៅពីក្រោយលោក បៃឌិន ដោយទទួលបានអង្គបោះឆ្នោតចំនួន ២១៤ មកទល់នឹងម៉ោង ៧:៥៥នាទីព្រឹកនេះនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការអង្កេតឃើញថា លោក ត្រាំ មានការសង្ឃឹមតែ៤រដ្ឋទៀតប៉ុណ្ណោះ ទើបអាចយកឈ្នះការបោះឆ្នោតនេះបាន គឺរដ្ឋ Georgia Nevada រដ្ឋ North California និង រដ្ឋ Pennsylvania។

សូមបញ្ជាក់ថា បេក្ខជនណាមួយ ទទួលបានអង្គបោះឆ្នោតតំណាង ២៧០ នឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតិនេះ។