ឧកញ៉ាបណ្ឌិត ជា រតនា ត្រៀម​រថយន្ត​​សង្គ្រោះ​បន្ទាន់​១​គ្រឿង​ទៀត​ហើយ ជូន​មន្ទីរ​ពេទ្យ​បង្អែកបាទី ស្រុកបាទី

ជុំវិញ​ឧកញ៉ា

តាម​រយៈ​គណនីយ​Facebook ​ផ្ទាល់​ខ្លួន​របស់​ឧកញ៉ា បណ្ឌិត ជា រតនា ដែល​បាន​បង្ហោះ​នៅ​ព្រឹក​នេះ បាន​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា “រថយន្ត​សង្គ្រោះ​បន្ទាន់ទី ៤២បាន​រៀប​ចំ​រួច​រាល់​ហើយ​រង​ចាំ​ប្រគល់​ជូនមន្ទីរពេទ្យបង្អែកបាទី ស្រុក បាទី ខេត្ត តាកែវ នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។”

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា បណ្ឌិត ជា រតនា ត្រូវ​បាន​គេ​ស្គាល់​​​ថា គឺ​ជា ឧកញ៉ា​មាន​ចិត្ត​សប្បុរស​ម្នាក់ ដោយ​លោក​តែងតែ​បាន​ចុះ​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង ជា​ច្រើន​កន្លង​មក។ ជា​មួយ​និង​កិច្ច​ការ​សប្បុរស​នេះ​លោក​បណ្ឌិត​ឧកញ៉ា មាន​មូលនិធិ​មួយ​មូលនិធិ​១​សម្រាប់​ជួយ​ដល់​សង្គម​តែ​ម្ដង ហើយ​​ជា​រឿង​តែងតែ​ចុះ​ជួយ ដល់​ពលរដ្ឋ​ជា​បន្ត​បន្ទាប់។ ជា​មួយ​នឹង​ការ​ផ្ដល់​រថយន្ត​សង្គ្រោះ​បន្ទាន់ទី ៤២​នេះ លោក​ឧកញ៉ាប​ណ្ឌិត ជា រតនា​ សង្ឃឹម​ថា រថយន្ត​​​​សង្គ្រោះ​បន្ទាន់​នេះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់នោះ ជាក់​ជា​មុន​ខាន។៕