៥ យ៉ាងដើម្បីយកឈ្នះលើការប្រកួតប្រជែងដើម្បីភាពជោគជ័យ

Uncategorized សង្គម​និង​សេដ្ឋកិច្ច

តើអ្នកប្រើការប្រកួតប្រជែងដើម្បីផលប្រយោជន៍របស់អ្នកយ៉ាងដូចម្តេច? ខាងក្រោមនេះវិធីយកឈ្នះលើការប្រកួតប្រជែង ពីបុគ្គលជោគជ័យល្បីៗ៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. លោកស្រី Meghan Clem នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃ RAD Camp

“ការប្រកួតប្រជែងទាំងអស់ គឺជាឱកាសសម្រាប់កិច្ចសហការ និងការរីកចម្រើន” ខ្ញុំជាអត្តពលិក តែងតែមានការប្រកួតប្រជែងខ្លាំង ដូច្នេះប្រសិនបើមាននរណាម្នាក់ផ្តល់ឪកាសឲ្យខ្ញុំៗនឹងឈោងចាប់យកឱកាសនោះ។ ការស្វែងរកដំណោះស្រាយប្រកបដោយការច្នៃប្រឌិត នៅពេលដែលយើងគិតថា វាជារឿងអាចធ្វើទៅបាន។

២.លោក Cory Williams ជាសហគ្រិននិងអ្នកវិនិយោគ Epic Gruop

“ការប្រកួតប្រជែងគឺជាគុណសម្បត្តិធំបំផុតរបស់ខ្ញុំ” ការប្រកួតប្រជែងជាកម្លាំងចិត្តដ៍អស្ចារ្យដែលយើងមិននឹកស្មានដល់។

៣.លោក Kelly Cardenas ជាម្ចាស់និងជានាយកប្រតិបត្តិនៃ Kelly Cardenas Salon

“ការប្រកួតប្រជែងគឺជាកម្លាំងជំរុញដ៏អស្ចារ្យបំផុតមួយ ដរាបណាអ្នកប្រើក្នុងលក្ខណៈវិជ្ជមាន”

៤.លោក Ben Bawtree-Jobson នាយកប្រតិបត្តិនៃបណ្តាញស៊ីហ្វាយ

“ការប្រកួតប្រជែង គឺជាប្រភពនៃការលើកទឹកចិត្ត និងទស្សនវិស័យដ៏អស្ចារ្យ” វាធ្វើឱ្យខ្ញុំឈរលើគុណតម្លៃស្នូលរបស់ក្រុមហ៊ុនខ្ញុំ។ យើងមានសំណាងដែលបានស្ថិតនៅក្នុងវិស័យមួយដែលខ្វះការប្រកួតប្រជែង។ ទោះយ៉ាងណាក៏ដោយយើងនៅតែលើកទឹកចិត្តដល់អ្នកគ្រប់គ្នាចង់ចាប់ផ្តើមអ្វីមួយ។

៥.លោក John Kodumal ជាសហស្ថាបនិកក្រុមហ៊ុន LaunchDarkly

“ការប្រកួតប្រជែង អាចមានប្រយោជន៍” វាក៏អាចជំរុញឱ្យអ្នកចេះច្នៃប្រឌិតផងដែល ខ្ញុំបារម្ភប្រសិនបើគ្មានអ្នកប្រកួតប្រជែង។ អ្វីដែលអ្នកកំពុងធ្វើ ហើយពេញចិត្តនិងមានតម្លៃ អ្នកផ្សេងគួរតែព្យាយាមរៀនពីភាពជោគជ័យរបស់អ្នក។