កំពូលសេដ្ឋី៦ រូបជាម្ចាស់មូលនិធិ​ការពារ​ហានិភ័យ​លើ​បញ្ជី​ FORBES ឆ្នាំ ២០២០

Uncategorized
5 Shares

នេះ​គឺ​ជា​អ្នក​គ្រប់គ្រង​មូលនិធិ​ការពារ​ហានិភ័យ​ទាំង ៦នាក់​ ​ដែល​មាន​ជាង​គេ​បំផុត​នៅ​អាមេរិក ប្រចាំ​ទស្សនាវដ្ដី FORBES ៖

១. Jim Simons លេខ ២៣ ក្នុង FORBES

ទ្រព្យសម្បត្តិ ២៣,៥ ពាន់​លាន​ដុល្លារ ​ទ្រព្យសម្បត្តិ​ឆ្នាំ ២០១៩ ២១,៦ ពាន់​លាន​ដុល្លារ។ ក្រុមហ៊ុន​មូលនិធិ​ការពារ​ហានិភ័យ​ដែល​មាន​ជាង​គេ​នៅ​លើ​ពិភពលោក ​បាន​បង្កើត​ក្រុមហ៊ុន Renaissance Technologies ដែល​មាន​មូលដ្ឋាន​នៅ​កោះ Long ក្នុង​ឆ្នាំ ១៩៨២ ។

Simons ដែល​ជា​អតីត​អ្នក​បំបែក​កូដ​សម្រាប់​សហរដ្ឋអាមេរិក​ អំឡុង​សង្គ្រាម​វៀតណាម ដែល​ចូល​និវត្តន៍ ​ប៉ុន្តែ​នៅ​តែ​វិនិយោគ​ក្នុង​មូលនិធិ  RenTech គឺ​កើន​ឡើង​ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ​ចាប់​តាំង​ពី​ឆ្នាំ​មុន។

២. Ray Dalio លេខ ២៩ ក្នុង​ FORBES

ទ្រព្យសម្បត្តិ ១៥ ពាន់​លាន​ដុល្លារ​ទ្រព្យសម្បត្តិ​ឆ្នាំ ២០១៩ ១២,៧ ពាន់​លាន​ដុល្លារ។ Griffin បើក​ក្រុមហ៊ុន Chicago-based Citadel ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈីកាហ្គោ​ ជា​ក្រុមហ៊ុន​មូលនិធិ​ការពារ​ដែល​លោក​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩០ ដែល​ឥឡូវ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បាន​ប្រមាណ ៣៤ ពាន់​លាន​ដុល្លារ។

ទ្រព្យសម្បត្តិ ១៦,៩ ពាន់​លាន​ដុល្លារ​ទ្រព្យសម្បត្តិ​ឆ្នាំ ២០១៩ ១៨,៧ ពាន់​លាន​ដុល្លារ។ លោក Ray Dalio ជា​ស្ថាបនិក​ក្រុមហ៊ុន​មូលនិធិ​ការពារ​ហានិភ័យ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ គឺ Bridgewater Associates ដែល​គ្រប់គ្រង​ថវិកា​ប្រមាណ ១៤០ ពាន់​លាន​ដុល្លារ។

៣. Ken Griffin លេខ ៣៤ ក្នុង FORBES

ទ្រព្យសម្បត្តិ ១៥ ពាន់​លាន​ដុល្លារ​ទ្រព្យសម្បត្តិ​ឆ្នាំ ២០១៩ ១២,៧ ពាន់​លាន​ដុល្លារ។ Griffin បើក​ក្រុមហ៊ុន Chicago-based Citadel ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឈីកាហ្គោ​ ជា​ក្រុមហ៊ុន​មូលនិធិ​ការពារ​ដែល​លោក​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩០ ដែល​ឥឡូវ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បាន​ប្រមាណ ៣៤ ពាន់​លាន​ដុល្លារ។

៤. Steve Cohen លេខ ៣៦ ក្នុង FORBES

ទ្រព្យសម្បត្តិ ១៤,៥ ពាន់​លាន​ដុល្លារ ​ទ្រព្យសម្បត្តិ​ឆ្នាំ ២០១៩ ១៣,៦ ពាន់​លាន​ដុល្លារ។ លោក Cohen គ្រប់គ្រង​ក្រុមហ៊ុន Point72 Asset Management ដែល​ជា​ក្រុមហ៊ុន​មូលនិធិ​ការពារ​មួយ​ដែល​បាន​បើក​ដំណើរការ​ឡើង​វិញ​ ដល់​វិនិយោគិន​ខាងក្រៅ​នៅ​ឆ្នាំ ២០១៨ ។ នៅ​ពាក់​កណ្ដាល​ដំបូង​នៃ​ឆ្នាំ ២០២០ Point 72 Asset Management ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ដែល​មាន​ទ្រព្យសម្បត្តិ​ចំនួន ១៧ ពាន់​លាន​ដុល្លារ។

៥. Carl Icahn លេខ ៣៩ ក្នុង FORBES

ទ្រព្យសម្បត្តិ ១៤ ពាន់​លាន​ដុល្លារ ទ្រព្យសម្បត្តិ​ឆ្នាំ ២០១៩ ១៧,៦ ពាន់​លាន​ដុល្លារ។ មូលនិធិ​វិនិយោគ​របស់ Icahn រក​ប្រាក់​បាន ១,៣ ពាន់​លាន​ដុល្លារ​នៅ​ត្រី​មាស​ទី ២ ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អចលនទ្រព្យ​ដែល​ជា​ឧស្សាហកម្ម​មួយ​កំពុង​ងើប​ឡើង​វិញ​ពី​ការ​រាតត្បាត។

៦. David Tepper លេខ ៤១ ក្នុង FORBES 

ទ្រព្យសម្បត្តិ ១៣ ពាន់​លាន​ដុល្លារ ​ទ្រព្យសម្បត្តិ​ឆ្នាំ ២០១៩​ គឺ ១២ ពាន់​លាន​ដុល្លារ។ អ្នក​គ្រប់គ្រង​មូលនិធិ​ការពារ​ហានិភ័យ​ដ៏​អស្ចារ្យ​បំផុត​នៃ​ជំនាន់​របស់​លោក ​ទទួល​បាន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ចំនួន ២៥% ក្នុងរយៈពេល ២៥ ឆ្នាំ​ដំបូង។

ការ​គ្រប់គ្រង Appaloosa របស់​លោក​ឥឡូវ​នេះ ​គ្រប់គ្រង​ប្រហែល ១៣ ពាន់​លាន​ដុល្លារ ​ធ្លាក់​ចុះ​ពី​ចំនួន ២០ ពាន់​លាន​ដុល្លារ។ កាល​ពី​ខែ​កុម្ភៈ​លោក Tepper បាន​លក់​ភាគហ៊ុន ៥% របស់​លោក​នៅ​ក្នុង​ក្រុមហ៊ុន Pittsburgh Steelers ក្នុង​ចំនួន​ទឹកប្រាក់​ដែល​មិន​បាន​បង្ហាញ។ សំណាង​របស់​លោក​គឺ​ខ្ពស់​គ្រប់​ពេល​វេលា៕

ប្រភព៖ កម្ពុជាថ្មី

កំពូលសេដ្ឋី៦ រូបជាម្ចាស់មូលនិធិ​ការពារ​ហានិភ័យ​លើ​បញ្ជី​ FORBES ឆ្នាំ ២០២០
5 Shares