កាន់​តែ​ច្រើន​ជាង​មុន! ​ឈ្មោះ​ឧកញ៉ា​​​សប្បុរសជន​​ទៀត​ជួយ​ជន​រង​គ្រោះ…

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
60 Shares

បន្ទាប់ពីមានការអំពាវនាវពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបានចូលរួមជួយឧបត្ថម្ភ​ជនរងគ្រោះ​ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងឧបទ្ទវហេតុបាក់អាគារអគារ ៧ជាន់ ​មាន​​ឧកញ៉ា​ក៏​ដូច​ជា​​​​សប្បុរសជន​ផ្សេង​ទៀត​​ចូល​រួម​ជួយ​កាត់​តែ​ច្រើន​ហើយ សរុបចំនួន  ៥៤នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​​ ២៨នាក់ ស្រី ០៤នាក់ និងរងរបួសចំនួន ២៦នាក់ ស្រី ០២នាក់



តាម​រយៈ​ផេក​សម្ដេច ​​ហ៊ុន សែន បានឲ្យ​ដឹង​ថា សប្បុរសជននៅបន្ត​ជួយ​ឧបត្ថមដែលធ្វើចំនួនទឹកប្រាក់កើនឡើង​ពី2,198,400$ដល់​2,368,400$។​​ដោយ​ដក​៣០ម៉ឺន​ដុល្លា​ចែក​ជូន​អ្នកត្រូវរបួសថវិការនៅសល់សម្រាប់ចែកជូនក្រុមគ្រួសារអ្នកស្លាប់កើនពី​ចំនួន​1,898,400$​​ដល់​2,068,400$​ដែល​ធ្វើ​អោយ​គ្រួសារសព​ម្នាក់ៗទទួលបានកើនពី​67,800$​ដល់73,870$។​ចំណែក​កម្លាំងចូល​រួម​ប្រត្តិបត្តិការ​ចំនួន​១៤៨៧នាក់ក្នងនោះនារី៣៥នាក់ដោយម្នាក់ៗ​ជាបុរសទទួលបាន100$​ជានារីទទួល​បាន200$អស់ទឹកប្រាក់152,200$។ សម្ដេច​នឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះ​ដើម្បី​ឆ្លើយតបនិងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ។

ខាងក្រោមនេះបញ្ជីឈ្មោះសប្បុរសជនដែលចូលរួមជួយជនរងគ្រោះ។ សូមជួយLike និង Shares ម្នាក់១មកបងប្អូន ដើម្បីលើកទឹកចិត្ត​ពួកគាត់ផង។


កាន់​តែ​ច្រើន​ជាង​មុន! ​ឈ្មោះ​ឧកញ៉ា​​​សប្បុរសជន​​ទៀត​ជួយ​ជន​រង​គ្រោះ…
60 Shares