រដ្ឋមន្រ្តីការពារជាតិអាមេរិកត្រៀមរៀបចំលិខិតលាលែងពីតំណែង ក្រោយប្រកាសលទ្ធផលបោះឆ្នោត

Uncategorized ព័ត៌មានថ្មីៗ អន្តរជាតិ

បើយោងតាមការរាយការណ៍ពីសារព័ត៌មាន New York Post បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានរៀបចំលិខិតលាលែងពីតំណែង បន្ទាប់ពីលោកត្រូវបានគេរំពឹងថានឹងត្រូវបណ្តេញដោយលោកប្រធានាធិបតី Trump បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនោះសារព័ត៌មាន NBC News ក៏បានរាយការណ៍ផងដែរថា លោក Esper បានរៀបចំលិខិតនោះរួចហើយ ប៉ុន្តែមិនបាននិយាយថាពេលណាគាត់នឹងដាក់លិខិតនេះនោះទេ ។ វាមិនច្បាស់ទេថាតើគាត់មានបំណងធ្វើដូច្នេះនោះ បើទោះលោក Trump ចាញ់ ឬឈ្នះការបោះឆ្នោតក្ដី ។

ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Jonathan Hoffman បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “ការរំពឹងទុកអំពីការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិរូបនេះគឺជាការលេងល្បែងនៅក្រោយការបោះឆ្នោត” ។

គួរបញ្ជាក់ថា បំណងបណ្ដេញលោក Esper របស់លោក Trump បានលេចឡើងជាច្រើនខែមកហើយ ដោយសារតែការខ្វែងគំនិតគ្នាជាច្រើន និងការមិនពេញចិត្តលើរដ្ឋមន្ត្រីការពារជាតិរូបនេះដែលមិនគាំទ្រគាត់លើបញ្ហាធំៗមួយចំនួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ New York Post