មាន​ដំណឹង​ថា ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង ហក់​ចូល​​សម្ដែង​ក្នុង​ខ្សែ​រឿង​មួយ

កម្សាន្ត ជុំវិញ​ឧកញ៉ា
76 Shares

លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង ដែល​ជា​ទូទៅ​គេ​ដឹង​ថា​ជា​សេដ្ឋី​ចិត្ត​បុណ្យ​ចូល​ចិត្ត​ជួយ​អ្នក​ក្រីក្រ​នោះ ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ជាមួយ​តម្រុយ​ថា លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត បាន​ហក់​ចូល​ការ​សម្ដែង​ក្នុង​រឿង​មួយ។

ដំណឹង​នេះ ត្រូវ​បាន​លេច​ឡើង ក្រោយ​ពី​គេ​បាន​ឃើញ​រូបភាព​លោក​ជំទាវ ស្លៀក​ឈុត​អប្សរា​យ៉ាង​កម្រ​ប៉ុន្មាន​សន្លឹក​ត្រូវ​បង្ហោះ​ដោយ​ម្ចាស់​គណនី​ឈ្មោះ Hak Nay ដែល​គេ​ដឹង​ថា​ជា​ជំទាវ​ឧកញ៉ា​មួយ​រូប​ដែរ។ តាម​ព័ត៌មាន​ដែល Oknha.news ទទួល​បាន រូប​ភាព​នេះ គឺ​ជា​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​រឿង។ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ចំណង​ជើង​អ្វី​នៅ​ឡើយ។

“លោក​ជំទាវ​គាត់​ថត​រឿង តែ​ខ្ញុំ​អត់​ដឹង​ថា រឿង​អី​ទេ តែ​រូប​នេះ​ថត​យូរ​ដែរ​ហើយ គឺ​ខ្ទង់​ឆ្នាំ​មុន​នេះ​ឯង។ តាម​ដឹង​រឿង​នេះ គឺ​និយាយ​ពី​ខ្សែ​ជីវិត​តស៊ូ​របស់​គាត់​តែ​ម្ដង”។ ប្រភព​ថ្លែង។ ជាមួយ​គ្នា​នេះ គេ​ឃើញ​អ្នក​ស្រឡាញ់​ចូល​ចិត្ត​លោក​ជំទាវ សៀង ចាន់ហេង ក៏​បាន​ចូល​មក Comment សួរ​​ដែរ​ថា រឿង​ដែល​លោក​ជំទាវ​ចូល​រួម​ថត​នេះ ជា​រឿង​អ្វី? ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ លោក​ជំទាវ ម្ចាស់​គណនី​ខាង​លើ​ឆ្លើយ​តប​នៅ​ឡើយ។

 លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង ត្រូវ​បាន​មហាជន​ទូទៅ​បាន​ស្គាល់​ថា​ជា​សេដ្ឋិនី​ចិត្ត​បុណ្យ​មួយ​រូប ដែល​ជា​រឿយ​ៗ​គេ​ឃើញ​លោក​ជំទាវ​ចូល​រួម​ការងារ​សង្គម និង​សប្បុរស​មិន​ដាច់។ ថ្មី​ៗ​នេះ លោក ជំទាវ ក៏​ទើប​នឹង​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ១០០​លាន​រៀល ចំនួន​២​លើក ស្មើ​នឹង ២០០​លាន​រៀល ​ជួយ ក្រុម​ការងារ​ជួយ​សង្គ្រោះ​ក្នុង​ហេតុ​ការ​ដួល​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ក្រៅ​ពី​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​ផ្ទាល់​ខ្លួន លោក ជំទាវ នៅ​បាន​ចេញ​មុខ​កៀរគរ​ប្រមែ​ប្រមូល​ថវិកា​ពី​សប្បុរស​ជន​នានា ជួយ​ដល់​អ្នក​រង​គ្រោះ និង​ក្រុម​ការងារ​ជួយ​សង្គ្រោះ​ថែម​ទៀត​ផង៕

មាន​ដំណឹង​ថា ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង ហក់​ចូល​​សម្ដែង​ក្នុង​ខ្សែ​រឿង​មួយ
76 Shares