ភរិយាលោក Trump ចោទប្រកាន់អតីតជំនួយការរបស់ស្វាមីពីបទ “បរិហារកេរ្តិ៍” ក្រោយអះអាងពីការលែងលះ

Uncategorized អន្តរជាតិ

លោកស្រី Melania Trump បានចោទប្រកាន់អតីតជំនួយការប្តីរបស់លោកស្រីម្នាក់ពីបទ “បរិហារកេរិ៍្ត” បន្ទាប់ពីលោកស្រីបានអះអាងថា ជំទាវទីមួយរូបនេះកំពុង “រាប់រាល់នាទី” ដើម្បីលែងលះស្វាមីរបស់លោកស្រី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចោទប្រកាន់របស់ជំទាវទីមួយធ្វើឡើង បន្ទាប់ពីលោកស្រី Omarosa Manigault Newman អតីតទីប្រឹក្សានយោបាយរបស់លោក Trump បាននិយាយថា ទំនាក់ទំនងរបស់ប្តីប្រពន្ធមួយគូនេះបានបញ្ចប់ហើយ ហើយលោកស្រី Melania កំពុងរង់ចាំលោកប្រធានាធិបតីបាត់បង់អំណាច មុនពេលចាកចេញពីគាត់ ។

ទន្ទឹមនោះលោកស្រី Newman ក៏បានប្រាប់ពិធីការិនីកម្មវិធីទូរទស្សន៍មួយឈ្មោះ Lorraine Kelly ផងដែរថា លោកស្រី Melania ត្រូវបានស្វាមីរបស់លោកស្រីស្អប់ខ្ពើមជាខ្លាំង ។

បច្ចុប្បន្នការរំពឹងទុកនៃការលែងលះនេះកំពុងកើនឡើងលើអនាគតនៃអាពាហ៍ពិពាហ៍រយៈពេល ១៥ ឆ្នាំរបស់ប្ដីប្រពន្ធមួយគូនេះ បន្ទាប់ពីលោក Trump បានចាញ់ការបោះឆ្នោតលើលោក Joe Biden ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Mirror