នាយករដ្ឋមន្រ្តី បារ៉ែន សោយទិវង្គត

Uncategorized អន្តរជាតិ

ព្រះបរមរាជវាំងបានប្រកាសថា នាយករដ្ឋមន្រ្តីកាន់តំណែងយូររបស់ប្រទេសបារ៉ែនគឺព្រះអង្គម្ចាស់ Sheikh Khalifa bin Salman al Khalifa បានសោយទិវង្គតក្នុងព្រះជន្ម៨៤វស្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារសារព័ត៌មានបារ៉ែនបានរាយការណ៍នៅថ្ងៃពុធនេះថា នាយករដ្ឋមន្រ្តីអង្គនេះបានសោយទិវង្គតនៅព្រឹកថ្ងៃពុធក្នុងមន្ទីរពេទ្យ Mayo Clinic សហរដ្ឋអាមេរិក។

ព្រះអង្គមានជំងឺប៉ុន្តែគេមិនបានប្រាប់ថាព្រះអង្គមានជំងឺអ្វីនោះទេ។

ទីភ្នាក់ងារនេះបានរាយការណ៍ថា ព្រះមហាក្សត្រ Sheikh Hamad bin Isa Al Khalifa របស់ប្រទេសបារ៉ែនបានប្រកាសកាន់ទុក្ខជាផ្លូវការមួយសប្តាហ៍ដែលក្នុងអំឡុងពេលនោះ ទង់ជាតិត្រូវបង្ហូតពាក់កណ្ដាលដង៕
ប្រភព៖ Al Jazeera