មេរៀនដឹកនាំដ៏សំខាន់ ពីសហគ្រិនឆ្នើមអ្នកស្រី shelia lirio marcelo

Uncategorized សង្គម​និង​សេដ្ឋកិច្ច
3 Shares

សហគ្រិនឆ្នើមអ្នកស្រី Shelia Lirio Marcelo បានចែករំលែកទស្សនៈមួយសម្រាប់សហគ្រិនដទៃឲ្យចេះ “បង្កើតអ្នកដឹកនាំ” ជំនាន់ក្រោយខ្លួន ដើម្បីជម្រុញអាជីវកម្មមានភាពរឹងមាំ និងទទួលបានជោគជ័យយូរអង្វែង។
អ្នកស្រី Shelia Lirio Marcelo ជាស្ថាបនិក ក៏ជានាយកប្រតិបត្តិនៃគេហទំព័រ Care.com ដែលជាអាជីវកម្មផ្ដល់សេវាឲ្យឪពុកម្តាយស្វែងរកអ្នកមើលថែកូនៗ។

មុនពេលបើក Care.com ស្ថានិករូបនេះ មានបញ្ហាប្រឈមក្នុងការស្វែងរកការថែទាំកុមារដែលមានតម្លៃសមរម្យក្នុងនាមជាម្តាយដែលធ្វើការម្នាក់។ ដូច្នេះ នៅឆ្នាំ ២០០៦ គេហទំព័រ Care.com ត្រូវបានបង្កើតឡើង ហើយមកទល់នឹងបច្ចុប្បន្នស្ថាប័នេះកំពុងបម្រើប្រជាជនប្រមាណជាង ២៧ លាននាក់ ក្នុងបណ្ដាប្រទេសចំនួន ២០ ។
ក្រោយពីបើកដំណើរការជិត ២០ ឆ្នាំមកនេះ Care.com បានពង្រីកខ្លួនទៅក្នុងសេវាកម្មថែរក្សាគេហដ្ឋានផ្សេងទៀតគឺ សេវាកម្មអ្នកបម្រើ និងអ្នកមើលថែសត្វចិញ្ចឹម។
នាយកប្រតិបត្តិ Marcelo ទទួលស្គាល់ថា ខ្លួនមិនអាចធ្វើឲ្យគេហទំព័ររបស់ខ្លួនដើរបានតែម្នាក់ឯងនោះទេ។ អ្នកស្រីមានប្រសាសន៍ថា ការដែលចេះ បង្កើតអ្នកដឹកនាំ ជំនាន់ក្រោយខ្លួនជារឿងចាំបាច់ដែលសហគ្រិនត្រូវតែមានគ្រប់គ្នា។ បើធ្វើបែបនេះបាន សហគ្រិនមិនចាំបាច់គ្រប់គ្រងអាជីវកម្មទាំងមូលក្នុងពេលតែមួយនិងតែម្នាក់ឯងទេ។ អ្នកស្រីបន្តថា ក្នុងនាមជាមេដឹកម្នាក់ ត្រូវចេះប្រើចំណុចខ្លាំងរបស់បុគ្គលិក និងជម្រុញទឹកចិត្តពួកឲ្យក្លាយជាអ្នកដឹកនាំបន្ទាប់ពីខ្លួនឯង ទើបអាជីវកម្មជោគជ័យទៅបាន។ នេះបើយើងតាមបទសម្ភាសន៍ជាមួយកាសែត New York Times៕

ប្រភព៖ កម្ពុជាថ្មី

មេរៀនដឹកនាំដ៏សំខាន់ ពីសហគ្រិនឆ្នើមអ្នកស្រី shelia lirio marcelo
3 Shares