ដូចការសន្យាមែន! ថ្ងៃនេះលោកឧកញ៉ា ស្រី ចាន់ថន បានជួបក្មេងប្រុសដែលយកកង់កញ្ចាស់ទៅប្រណាំងកង់ទំនើបៗហើយ

Uncategorized ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសជួបក្មេងប្រុសដែលយកកង់កញ្ចាស់ទៅប្រណាំងជាមួយកង់ទំនើបៗ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង នៃភាពក្លាហានមិនអៀនខ្លាស់របស់ខ្លួន ហានចូលរួមប្រគួតប្រជែង។ ថ្ងៃនេះក្មេងប្រុសយកកង់កញ្ចាស់ទៅប្រណាំងឥឡូវ បានជួបលោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ។ ហើយលោកឧកញ៉ា បានស្វាគមន៍វត្តមានក្មេងក្លាហាន នៅតំបន់អភិវឌ្ឍន៍ SKAY LAN ខេត្តកណ្តាល។

លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានឲ្យដឹងថា៖ ថ្ងៃនេះស្វាគមន៍ប្អូនប្រុស ដែលបងប្អូនស្គាល់ហើយនោះនាពេលថ្មីៗនេះ បានមកជួបខ្ញុំផ្ទាល់នឹង គ្រួសារ ព្រមទាំងប្អូនកីឡាករប្រណាំងកង់២រូបទៀតបានមកដែរ ដោយខ្ញុំមានកាដូរកង់២ មួក២ និងសំភារះមួយចំនួន ព្រមទាំងសរុបថាវិការចំនួន២លានរៀល និងកាដូរពិសេសនោះគឺ ខ្ញុំនឹងធ្វើតារាងប្រណាំងកង់ធំមួយទុកអោយប្អូនប្រុស និងក្រុមប្រណាំងកង់របស់ប្អូនប្រុស មកចូលរួម នឹងប្រគល់តារាងអោយប្អូនប្រុសជាអ្នកមើល និងគ្រប់គ្រង់ហើយអោយមានជំនួយការនឹងអ្នកជំនាញនៅក្បែរសំរាប់ផ្តល់កំលាំងចិត្ត ទុកជាទុនការងារដើម្បីប្អូនអភិវឌ្ឍន៏ខ្លួនទៅមុខទៀត ហើយជាពិសេសខ្ញុំបានសន្យានឹងទទួលគ្រួសាររបស់ប្អូនប្រុសមករស់នៅក្នុងតំបន់អភិវឌ្ឍន៏ស្កាយឡែន ដោយមានផ្ទះស្អាតរស់នៅនឹងការងារធ្វើផងដែរ។

សូមបញ្ជាក់ថា ក្មេងប្រុសដែលយកកង់កញ្ចាស់ទៅប្រណាំងជាមួយកង់ទំនើបៗ ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2 កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

Loading...