ថ្ងៃនេះវិជ្ជមានកូវីដ ១៩ ១ ករណីបន្ថែម ហើយអត់មានអ្នកជានោះទេ

Uncategorized ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ករណីវិជ្ជមានវីរុសកូវីដ១៩ ១នាក់ លើបុរសជនជាតិអាមេរិក អាយុ ៦៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមរិក ហើយបន្តជើងយន្តហោះនៅប្រទេសចិនតៃវ៉ាន់ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ហើយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានអ្នកជាសះស្បោយទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា ប្រទេសកម្ពុជា គិតត្រឹមម៉ោង ៧:០០នាទីព្រឹក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ១៩ មានចំនួន៣០២នាក់ក្នុងនោះស្រ្តី  ចំនួន៦១នាក់។ ចំនួនអ្នកជាសះស្បោយសរុបទូទាំងប្រទេស មានចំនួន២៨៩នាក់ ហើយស្រ្តីមានចំនួន៥៩នាក់។