យុទ្ធនាការរត់ ដើម្បីមនុស្សធម៌ជាមួយសាយ សម្រាប់ជួយមន្ទីរពេទ្យកុមាអង្គរ ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ

Uncategorized កម្សាន្ត សង្គម​និង​សេដ្ឋកិច្ច

“យុទ្ធនាការរត់ ដើម្បីមនុស្សធម៌ជាមួយសាយ” មានគោលបំណងចម្បង ជួយទ្រទ្រង់ថវិកាដល់ដំណើរការរបស់មន្ទីរពេទ្យកុមាអង្គរ ក្នុងក្រុងសៀមរាប ដែលកំពុងខ្វះថវិកា ដើម្បីថែរក្សា និងព្យាបាលសុខភាពកុមារកម្ពុជា។ គិតត្រឹមម៉ោង១១:០០ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ យុទ្ធនាការសប្បុរសធម៌ ដើម្បីកៀរគររកថវិកាមួយនេះ ទទួលបានថវិកាជាង ៣១ម៉ឺនដុល្លារអាមេរិច នេះបើតាមការបញ្ជាក់របស់ អ្នកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំងសាធារណៈនៃមន្ទីរពេទ្យកុមារអង្គរ ប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកស្រី ស៊ិនកេត អរុណ បញ្ជាក់បន្ថែមថា សម្រាប់គម្រោងចំណាយឆ្នាំ២០២១ របស់មន្ទីរពេទ្យកុមារអង្គរ មានចំនួនចន្លោះពី៦លាន ៣០ម៉ឺនទៅ៦លាន៥០ម៉ឺនដុល្លារអាមេរិច។ កម្មវិធី” រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” នេះជាផ្នែកមួយនៃការរៃអង្គាសថវិកាសប្បុរសធម៌ចំនួន១ដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ដោយមានកិច្ចសហការរវាងមន្ទីរពេទ្យកុមារអង្គរ និងលោកសាយ ជាសិល្បករខ្មែរ។ ក្នុងយុទ្ធនាការនេះ លោកសាយ នឹងរត់មកដល់ខេត្តសៀមរាបនៅថ្ងៃទី២២ វិច្ឆិកា និងបញ្ចប់ការរត់មនុស្សធម៌២១រាជធានី-ខេត្តរបស់ខ្លួន នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ខាងមុខសរុបថេរវេលារត់គឺ៩៩ថ្ងៃ។

ទោះជាយុទ្ធនាការនេះ នឹងបញ្ចប់ក្ដី ក៏សប្បុរសជនទាំងអស់ នៅតែអាចបន្តបរិច្ចាគថវិកា១ដុល្លារ ឬលើសពីនេះជូនមន្ទីរពេទ្យកុមាអង្គរដោយមិនមានការបញ្ចប់ឡើយ។

សូមបញ្ជាក់ថា ដើម្បីបរិច្ចាគថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរសប្បុរសជន អាចធ្វើការផ្ញើថវិកាតាមរយៈ៖ ទី១លេខគណនីធនាគារABA: 000 320 555 Angkor Hospital for Children Limited សម្រាប់ប្រើក្នុងយុទ្ធនាការរត់ជាមួយសាយឬក៏លេខគណនីធនាគារABA ទី២000 853 843 Angkor Hospital for Children – AHC និងគណនីWing: 0320 6872 AHC Patient Contribution ថវិកាដែលបានផ្ញើចូលក្នុងគណនីទាំង៣នេះ នឹងត្រូវប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងបំពេញបេសកកម្មរបស់ខ្លួន ក្នុងការថែរក្សាសុខភាពនិងជួយសង្គ្រោះជីវិតកុមារកម្ពុជាយ៉ាងហោចណាស់៤០០នាក់ក្នុងមួយថ្ងៃ៕

ប្រភព៖ ហ្វេសបុកឯកឧត្តម ខៀវ កាញារិទ្ធ