ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី

Uncategorized ជុំវិញ​ឧកញ៉ា
11 Shares

ពាក្យចាស់ពោលថា “មានគំនិត មានកំណើត” នេះចង់សម្ដៅលើការគិតរបស់មនុស្សម្នាក់ៗដែលនាំទៅរកភាពជោគជ័យមានបាន។ គិតវិជ្ជមាន នាំទៅរកភាពល្អប្រសើរ ហើយបើគិតបែបជោគជ័យក៏រមែងនាំភាពរីកចម្រើនថ្កុំថ្កើង។
ដូច្នេះបើអ្នកជាមនុស្សដែលចង់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គប្បីបណ្ដុះគំនិតជាអ្នកមានពីពេលនេះតទៅ។
១. ពេញចិត្ត នឹង ខ្លួនឯង
ពេញចិត្ត នូវអ្វីដែលខ្លួនកំពុងធ្វើ នាំឲ្យមានអារម្មណ៍ធ្វើការ ហើយការងារទទួលបានផលល្អ។ បើ ស្រឡាញ់ នូវ អ្វី ដែល ខ្លួន កំពុង ធ្វើ អ្នកនឹងធ្វើវាអស់ពីសម្ថតភាព ពេល នោះ លុយ នឹង រត់ មក រក ជារឿយៗមិនខាន។
២. បង្កើតចក្ខុវិស័យ
បើប្រាថ្នាចង់ក្លាយអ្នកមានទ្រព្យសម្បត្តិ ត្រូវកំណត់ថា អ្នកក្លាយជាសេដ្ឋីដោយសារអ្វី? ដោយសារអាជីវកម្ម ឬ ជំនាញពិសេស? បើដឹងច្បាស់ពីអ្វីដែលចង់បានហើយ អ្នកត្រូវធ្វើផែនការណ៍ ១០ ឬ ២០ ឆ្នាំជាដើម សម្រាប់ជាទិសមួយចង្អុលបង្ហាញផ្លូវ ដើម្បីទៅដល់គោលដៅ។ ត្រូវរៀបគម្រោងឲ្យបានច្បាស់លាស់ សម្រាប់ជំហាននីមួយៗ ទើបបំណងប្រាថ្នាមិនឃ្លេងឃ្លោង។
៤. រៀន បត់បែន
ក្នុងនាមជាអ្នកដឹកនាំ ស្ថាប័ន ក្រុមហ៊ុន ឬ អាជីវកម្មមួយ អ្នកមិនត្រឹមតែមានជំនាញតែលើផ្នែកដឹកនាំប៉ុណ្ណោះទេ តែត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង ។ ពេលខ្លះផែនការ មិនអាចដើរស្របជាមួយ គម្រោង ប៉ុន្តែបើស្ថានភាពបង្ខំ អ្នកត្រូវចេះកែកុនតាមការប្រែប្រួល។
៤. រៀនដោះស្រាយបញ្ហា
ធ្វើជាមេឬជាម្ចាស់ ត្រូវមានដំណោះស្រាយបញ្ហាលើអាជីវកម្ម ឬ ការងាររបស់ខ្លួន។ មិនសំខាន់ថា បញ្ហាធំ ឬ តូចប៉ុណ្ណានោះទេ ត្រូវរកដើមហេតុនៃបញ្ហាឲ្យឃើញ នោះ អ្នក នឹង អាច រក វិធីដោះស្រាយ បាន ហើយ។ ពួកសេដ្ឋីរមែងដឹងពីវិធីដោះស្រាយបញ្ហា ដោយព្រមទទួលយកហានិភ័យ និងមិន គេចវេះ ពីបញ្ហានោះឡើយ។

៥. កែប្រែ ការគិត
ដើម្បីក្លាយជាសេដ្ឋី អ្នកត្រូវគិតដូចសេដ្ឋី។ សេដ្ឋីៗភាគច្រើនមិនទម្លាប់ចាយវាយហ៊ឺហារ នោះទេ ប៉ុន្តែពួកគេតែងតែរិះរកវិធីបង្កើនទ្រព្យមិនឈប់។  មនុស្សជាច្រើនចង់ក្លាយជាសេដ្ឋី តែចូលចិត្ត ចំណាយលុយ ទិញ របស់ ប្រើថ្លៃៗ ដើម្បី បង្អួតគេថាខ្លួនជាសេដ្ឋីដែលនោះជាការគិតខុស ស្រឡះ។ ពីពេលនេះ ទៅ ត្រូវរៀន គិតដូច សេដ្ឋី ហើយអនុវត្តគន្លឹះល្អៗពី ពួកគេ ទើប ជីវិត ទៅមុខដូចពួកអ្នកមាន។

ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider

ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី
11 Shares