សម្ដេចពិជ័យសេនា ទៀ បាញ់ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បានដឹកម៉ាសចំនួន ២លាន ១សែនម៉ាស និងបរិក្ខារពេទ្យ ១២មុខទៅជួយមិត្តឡាវ

Uncategorized សង្គម​និង​សេដ្ឋកិច្ច

សូមជូនពរបងប្អូនជនរួមជាតិកម្ពុជា និងប្រជាជនឡាវចៀសផុតពីជំងឺឆ្លងកូវីដទាំងអស់គ្នា។ ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន។
ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៀត តាមយន្តហោះពិសេសទៅជួយមិត្តឡាវ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោកគួរអោយបារម្ភខ្លាំងបំផុត ហើយមកទល់ពេលនេះមិនទាន់មានថ្នាំការពារព្យាបាលនៅឡើយទេ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលក៏បានអញ្ជើញធ្វើដំណើរអមសម្តេចពិជ័យផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា អំណោយកម្ពុជាជូនទៅមិត្តឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 1។