អ្នក​ឧកញ៉ា​អគ្គនាយក ជីប ម៉ុង ឧបត្ថម្ភ​ដល់​ពលករ​គ្រោះ​ថ្នាក់​​នៅ​ខេត្ត​ព្រះសីហនុ ១០​ម៉ឺន​ដុល្លារ

ជុំវិញ​ឧកញ៉ា
112 Shares

ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ សីហនុ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បាន​ធ្វើ​ឲ្យ​ជួន​រួម​ឈាម​កម្ពុជា​១​ប្រទេស​រំជួល​ចិត្ត អាណិត​អ្នក​រង​គ្រោះ រួម​ទាំង​ក្រុម​គ្រួសារ ក្នុង​មិន​ត្រឹម​តែ​សាមញ្ញ​ជន​ទេ មាន​ឯកឧត្ដម អ្នក​ឧកញ៉ា​ជា​ច្រើន ក៏​រំជួល​ចិត្ត​ដូច​គ្នា។ ជាក់​ស្ដែង​លោក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​យ៉ាង​ច្រើន ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ព័ត៌មាន​នេះ ត្រូវ​បាន​បញ្ចេញ​ដោយ​លោក ហេង ឡុង ដោយ​ជាមួយ​គ្នា​លោក​បាន ថ្លែង​អំណរគុណ​របស់​អគ្គនាយក ជីប ម៉ុង​ផង។ “គោរព​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​បាន​បរិច្ចាគ​ទឹក​ប្រាក់ 10ម៉ឺន​ដុល្លារ ដល់​ពលករ​ដែល​បាន​ស្លាប់​ និង​របួស​ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ​នៅ​ក្រុង​ព្រះសីហនុ”។ កាយ​វិការ​នេះ លោក ឡុង បាន​ឲ្យ​ដឹង​ទៀត​ថា គឺ​តប​តាម​ការ​អំពាវ​នាវ​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន ឲ្យ​ចូល​រួម​ចែក​រំលែក​អ្នក​អ្នក​រងគ្រោះ និង​គ្រួសារ​អ្នក​រង​គ្រោះ។ ជា​លទ្ធផល អ្នក​ឧកញ៉ា វ័យ​ក្មេង បាន​ជួយ ១០ម៉ឺន​ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ថ្នាក់​ដឹកនាំ ក៏​ដូច​ជា​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​បរិច្ចាគ​ទាន​សប្បុរសធម៌ ពោល​គឺ ឧកញ៉ា លាង ឃុន ក៏​បាន​បរិច្ចាគ ទឹក​ប្រាក់ 1​ឆ្នាំ 5ម៉ឺន​ដុល្លារ​ ជូនមូល​និធិ​សិល្បៈ​ចាស់​ជរា​ របស់​ សមាគម​សិល្បករ​ខ្មែរ​ផង​ដែរ៕

អ្នក​ឧកញ៉ា​អគ្គនាយក ជីប ម៉ុង ឧបត្ថម្ភ​ដល់​ពលករ​គ្រោះ​ថ្នាក់​​នៅ​ខេត្ត​ព្រះសីហនុ ១០​ម៉ឺន​ដុល្លារ
112 Shares