ឧកញ៉ា ឌួង ឆាយ ប្រកាស​ជួយ​ស្ត្រី​កម្សត់​​ម្នាក់​ជំងឺ​មហារីក​ដោះ

ជុំវិញ​ឧកញ៉ា
11 Shares

ស្ត្រី​កម្សត់​​ម្នាក់​ឈ្មោះ រែ រស់​នៅ​ក្នុង ភូមិ បុស​ថ្លាន់ ឃុំ ស្វាយទាប ស្រុក ចំការលើ ខេត្ត កំពង់ចាម ​ដែល​មាន​ជំងឺ​​មហារីក​ដោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​មិន​មាន​លទ្ធភាព​​ព្យាបាល​នោះ ពេល​មាន​លោក​ឧកញ៉ា ឌួង ឆាយ បាន​ប្រកាស​ថា លោក​នឹង​ទៅ​​ជួប ស្ត្រី​រូប​នោះ នា​ចុង​សប្ដាហ៍​នេះ​ហើយ។នេះ​បើ​តាម​ការ​បង្ហោះ លើ​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា មុន​នេះ​បន្តិច ។

ផេក​លោក​ឧកញ៉ា ឌួង ឆាយ បាន​សរសេរ​​ដែល​​មាន​ខ្លឹម​សារ​ទាំង​ស្រុង​បែប​នេះ​ថា” ជួប​គ្នា​ថ្ងៃ​ចុង​សប្តាហ៍​នេះ​ណាអ្នកមីង ទោះបីការងារខ្ញុំរវល់មមាញឹក​និង​ឈឺ​ជើង​ពិបាក​ដើរ​យ៉ាង​ណា​ក៏​ខ្ញុំ​នឹង​ឆ្លៀត​ពេល​ទៅ​ជួបដើម្បីជួយ និងលើកទឹកចិត្តអ្នកមីងដែរណា។ពូមីងបងប្អូន​ដែលមានសទ្ធា​ជ្រះថ្លា​អាច​ចូល​រួម​ជួយ​បរិច្ចាកតាមរយៈបង ស៊ឹង ចាន់ថា ស្មៀនឃុំបុសខ្នុរបានណាបាទ។ សូមអរគុណ ABA: Sing chantha 012792046។”

តាម​​ប្រភព​​ដដែល​​បាន​ឲ្យ​ដឹង​ថា ស្ត្រី​កម្សត់​​​ខាង​លើ​ក្រៅ​ពី​ខ្លួន​​កើត​ជំងឺ​មហារីក​ដោះ​នោះ គាត់​ថែម​ទាំង​កំពុង​ខ្វះ​ខាត​​ជា​ខ្លាំង​មិន​​ថវិកា​សម្រាប់​ព្យាបាល​ ការ​ហូបចុក​គ្រប់គ្រាន់ ដ៏​ដូច​​ជា ដី​លំ​នៅ​​ដ្ឋាន​ជា​ដើម។

ឧកញ៉ា ឌួង ឆាយ ប្រកាស​ជួយ​ស្ត្រី​កម្សត់​​ម្នាក់​ជំងឺ​មហារីក​ដោះ
11 Shares