មាន​សង្ឃឹម​ហើយ! ស្ត្រី​​ម្នាក់​ពពោះ​ជិត​​គ្រប់​ខែ​ម្នាក់ គ្រោះ​ថ្នាក់​ចរាចរណ៍​ បាក់​ជើងម្ខាង ឧក​ញ៉ា ឌួង ឆាយ ប្រកាស​គៀងគសប្បុរសជន​​ជួយ..

ជុំវិញ​ឧកញ៉ា
9 Shares

ស្ត្រី​ម្នាក់ ឈ្មើ ម៉ែន ស្រីនាង រស់នៅភូមិស្រែត្រែង ឃុំ វត្តអង្គ ខាងជើង ស្រុក បន្ទាយមាស ខេត្ត កំពត ដែល​មានផ្ទៃពោះ៨ខែជិតសម្រាលទៅហើយ ប៉ុន្តែ​ជា​អកុសល​បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្ដាល​​អោយ​បាក់ជើងម្ខាង មិន​ទាន់​​ដោះស្រាយ​ចង់​នៅ​ឡើយ​នោះ ពេល​នេះ លោក​ឧក​ញ៉ា ឌួង ឆាយ បាន​ប្រកាស​គៀងគសប្បុរសជន​​ជួយ ជន​រង​គ្រោះ​ហើយ ។នេះ​បើ​តាម​ការ​បង្ហោះ លើ​ផេក​ផ្លូវ​ការ​របស់​លោក​ឧកញ៉ា មុន​នេះ​បន្តិច ។

ផេក​លោក​ឧកញ៉ា ឌួង ឆាយ បាន​សរសេរ​​ដែល​​មាន​ខ្លឹម​សារ​ទាំង​ស្រុង​បែប​នេះ​ថា”#ពួកយើង​គាំទ្រ​អំពើល្អ ​#ច្បាប់​នឹងរកយុត្តិធម៏ជូនបងស្រីឆាប់ៗ

រឿង​ដែលមិនគួរអោយកើតមាននឹងអយុត្តិធម៌សំរាប់បងស្រី ម៉ែនស្រីនាង ដែលរស់នៅភូមិស្រែត្រែង ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានផ្ទៃពោះ៨ខែជិតសម្រាលទៅហើយ ប៉ុន្តែជាអកុសលបានជួបនឹងគ្រោះថ្នាក់ចរាចរណ៏​បណ្តាលអោយបាក់ជើងម្ខាងដោយសារអ្នកបើបររថយន្តមិនប្រុុងប្រយត្ន័បត់ដោយមិនអោយភ្លើងសញ្ញា កាលពីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជាកម្មសិទ្ធឈ្មោះ ឆាយ សុខហៃ មានស្លាកលេខ ភ្នំពេញ 2BJ 2235 ប៉ុន្តែអ្វីដែលគួរអោយអាសូរជាងនេះទៅទៀតនោះគឺ បុរសម្នាក់ដែលអះអាងថាខ្លួនតំណាងអោយម្ចាស់រថយន្តគំរាមប្តឹងអោយសងថ្លៃខួចខាតរថយន្តខ្ទង់ពាន់ដុល្លាទៀតផង បើសិនជាមិនព្រមទទួលយកប្រាក់១លានរៀលហើយបញ្ចប់រឿងនោះទេ ព្រោះម្ចាស់រថយន្តជាអ្នកអំណាចនឹងមានលុយ។ ឆ្លើយតបនឹងករណីនេះដែរ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតបានអោយដឹងថា សមត្តកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តរួចហើយ និងកំពុងរៀបចំឯកសារស្វែងរកយុត្តិធម៌ជួនជនរងគ្រោះផងដែរ។

ថ្លែងទាំងទឹកមុខស្រពោនប្អូនស្រី ម៉ែន ស្រីអូន សូមអំពាវនាវដល់សមត្ថកិច្ច និងសប្បុរសជនមេត្តាជួយគាត់ផងគាត់គ្មានទីពឹងទេ ព្រោះមុនកើតហេតុគាត់និងប្តីធ្វើកម្មករសំណង់ដល់ជិតគ្រប់ខែទើបឈប់ ហើយត្រឡប់មកសំរាកត្រៀមសំរាល មិនដឹងថាគាត់អាចឆ្លងផុតការសំរាលនេះឬអត់ទេ គាត់បារម្ភណាស់

សូមអរគុណដល់សប្បុរសជនដែលជួយបងស្រី ម៉ែន ស្រីនាង ជាអង្ករ មី ទឹកត្រី ទឹកស៊ីអីវ

១ លោកឧកញ៉ា ឌួង ឆាយ ១លានរៀល

២ លោកឧកញ៉ា ឡុង នីរ៉ុន ១លានរៀល

៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ៨០០ ០០០រៀល

សូមអំពាវនាវពុកម៉ែ បងប្អូន សប្បុរសជនមេត្តាជួយតាមសទ្ធា

ABA 001 662 222 Doung Chay

ឌួង ឆាយ Long Niron Mao Chanmathurith

9 Shares