ក្រសួងអប់រំ និងរៀបចំការឡងសញ្ញាបត្រធម្យមសិក្សាបឋមភូមិ និងទុតិយភូមិ ក្នុងខែវិច្ឆិការនិងខែធ្នូខាងមុខនេះ

Uncategorized សង្គម​និង​សេដ្ឋកិច្ច

ក្រោយការបិទព្រឹត្តិការណ៍ ៣វិច្ឆិកា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យក្រសួងអប់រំយុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំបើកដំណើរការសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសិន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហង់ជួន ណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ក្រសួងអប់រំ និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ វិច្ឆិកា និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ។

រដ្ឋមន្ត្រី ក្រសួងអប់រំ សូមអំពាវនាវឲ្យសិស្សនៅរាជធានីភ្នំពេញដែលអាក់ខានមិនបានរៀនចំនួនពីរសប្តាហ៍ សូមខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទ្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ និងឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន រៀបចំបង្រៀនបន្ថែមដើម្បីបំពេញអ្វីដែលខ្វះខាតដល់សិស្សានុសិស្ស។