មូលនិធិ ឧកញ៉ា ហ៊ួត ជា បន្តយកអំណោយជូនបងប្អូនកម្មករសំណង់ចំនួន ៣នាក់ដែលជួបគ្រោះថ្នាក់ពេលធ្វើដំណើរ

Uncategorized សង្គម​និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារមូលនិធិ លោកឧកញ៉ា ហ៊ួត ជា បានយកអំណោយជាថវិការម្នាក់ចំនួន២០មុឺនរៀល មកជួយដល់ប្អូនៗ ដែលជាកូនជាងសំណង់ ចំនួន៣នាក់ ដែលជួបគ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ នៅម្តុំវាលស្បូវ ខណ្ឌច្បារអំពៅ។ ក្នុងហេតុការណ៍នោះ ប្អូនទាំង៣សន្លប់ស្តូកស្តឹងពុំដឹងខ្លួន មានរបួសប្រេះឆ្អឹងកែងជើង រយេះក្បាលដេរ២០ថ្នេរ និងហើមប៉ោងមុខមួយជំហៀង បច្ចុប្បន្នប្អូនទាំង៣នាក់កំពុងសម្រាកព្យាបាលនៅផ្ទះកម្មករវាលស្បូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលនិធិ លោកឧកញ៉ា ហ៊ួត ជា​ ក៏សូមអំពាវនាវដល់បងប្អូន កម្មករទាំងអស់ សូមឲ្យមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់ ព្រោះសុខភាព និងកាយសម្បទារបស់បងប្អូនមានសារៈសំខាន់ណាស់ សម្រាប់ប្រកបការងារ ហើយក៏សូមឲ្យបងប្អូនផ្សព្វផ្សាយដំណឹងនេះ អោយបងប្អូនជាសំណង់ទាំងអស់បានដឹងអំពីជំនួយរបស់មូលនិធិ លោកឧកញ៉ា ហ៊ួត ជា ជួយជាងសំណង់ដែលមានគ្រោះថ្នាក់ពេលកំពុងធ្វើការ។

សូមឆាតចូលផេក ដើម្បីទទួលបានពត៌មានលំអិត និងចុះឈ្មោះចូលជាសមាជិកក្នុងសមាគមនជាងសំណង់ ហ៊ួតជា ដោយឥតគិតថ្លៃ ។

សូមចុចលីងនេះ https://www.facebook.com/houtcheafoundation/