លោក ស្រី តី​ វ៉ាវ៉ាន់ថន ត្រូវ​បាន​ព្រះ​មហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា

ជុំវិញ​ឧកញ៉ា

លោក ស្រី តី​ វ៉ាវ៉ាន់ថនត្រូវ​បាន​ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ប្រោស​ព្រះរាជទាន គោរម​ងារ​ជា​ឧកញ៉ា​​ហើយ កាល​ពី​ថ្ងៃ​ទី០១ ខែ វិច្ឆិកា ឆ្នាំ​២០២០ នេះ​បើ​តាម​ការ​បង្ហោះ​​លើ​ផេក​ផ្លូវ​ការ​របស់​ជំទាវ ហ៊ុន ស៊ីណាត មុន​នេះ​បន្តិច។

Facebook ផេក​លោក​ជំទាវ ហ៊ុន ស៊ីណាត​បាន​សរសេរ​​មាន​ខ្លឹម​សារ​ទាំង​ស្រុង​បែប​នេះ​ថា”​សូម​ចូល​រួមអបអរសាទរចំពោះក្មួយស្រីតី​ វ៉ាវ៉ាន់ថន​ ដែលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ​នរោត្តម​ សីហមុនីប្រទានគោរមងារជាឧកញ៉ា និងសូមជូនពរដល់ក្មួយ​ទទួលបាននូវសុខភាពល្អ ជាពិសេសជោគជ័យ​គ្រប់ប្រការ​និងសមប្រកបដោយព្រះពុទ្ធពរទាំងប្រាំប្រការគឺ​ អាយុ​:​ វណ្ណ:​ សុខ:​ ពល:​ និងបដិភាណ:​ កុំបីឃ្លៀងឃ្លាតឡើយ​។​ 21.11.2020″

អ្នកស្រី តី វ៉ាវ៉ាន់ថន ត្រូវ​បាន​គេ​ស្គាល់​ថា ជាពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនា និងបានធ្វើសកម្មភាពមនុស្សធម៌ចុះជួយប្រជាជននៅតាមបណ្តារាជធានីខេត្ត នាពេលកន្លងមកជាហូហែផងដែរ។

Loading...