លោក​ស្រី ទ្រី ដាណា​ឧបត្ថម្ភ​​មួយ​​ម៉ឺន​ដុល្លារ​សម្រាប់​ថត​ភាព​យន្ត​ខ្នាតខ្លី ប្រភេទអប់រំ

កម្សាន្ត

កាល​ពី​ពេល​ថ្មីៗ​នេះ សមាគម​សហភាពយន្តនៃកម្ពុជា ដឹកនាំដោយ ឯកឧត្តម អេង គឹមហៃ ប្រធាន​សមាគម មកទទួលជំនួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងថវិកា ចំនួន ១០,០០០$ (មួយម៉ឺនដុល្លារ​ USD) ពីលោក ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា ចូលរួមឧបត្ថម្ភដល់សមាគម ដើម្បី​ផលិត​ភាពយន្ត​ខ្នាត​ខ្លី ប្រភេទ​អប់រំ ទាំងអស់គ្នាដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

ជា​មួយ​នឹង​​ការ​ទទួល​នៅ​អំណោយ​ខាង​លើ សមាគមសហភាពយន្តនៃកម្ពុជា បាន​សម្ដែង​នៅ​​មោទកភាព និង​សេចក្តីរីករាយឥតឧបមា ចំពោះសណ្តានចិត្ត ដ៏មហាបវរ មហាប្រសើរ របស់លោក ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា ។

ជាការពិតណាស់ ការជួយគាំទ្រ របស់លោក លោកស្រី ទាំងពីរ គឺជាគុណបំណាច់មួយដ៏ធំធេង ក្នុងការជួយសង្គមជាតិ ជួយផ្សព្វផ្សាយអោយប្រជាជន យល់ច្បាស់អំពីច្បាប់ចរាចរណ៍​ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ ការពារអាយុជីវិតប្រជាជន ។

ជាទីបញ្ចប់ សមាគម សហភាពយន្តនៃកម្ពុជា សូមគោរពជូនពរ បវរមហាប្រសើរ សូមជួបតែសេចក្តីសុខចម្រើន សុភមង្គល និង ទទួលជោគជ័យគ្រប់ភារកិច្ចទាំងអស់ ជាពិសេសសូមបួងសួង ដល់គុណព្រះរតនត្រៃ កែវទាំងបី សូមមេត្តាប្រោសប្រទាន ដល់លោក ហ៊ីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា សូមទទួលបាននូវពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖សមាគមសហភាពយន្តនៃកម្ពុជា សសភក

Loading...