រឿង​​អប់រំ​ខ្លី​ដែល​មាន ព្រាប សុវត្ថិ ចូល​រួម​សម្ដែង​នេះ ឧកញ៉ា ហ៊ួត ជា ឧបត្ថម្ភ​ចំនួន​….

កម្សាន្ត ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ហ៊ួត ជា បាន​ចូលរួមឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល) ដល់​សមាគម ​សម្រាប់​ក្នុង​ពេលផលិតភាពយន្តខ្នាតខ្លី ប្រភេទអប់រំ ទាំង​អស់​គ្នា​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ដោយ​​ភាព​យន្ត​មួយ​នោះ ត្រូវ​​បាន​គេ​ដឹង​ថា មាន​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ​ក៏​បាន​ចូល​រួម​សម្ដែង​ផង​ដែរ​។ នេះ​បើ​តាម​ការ​បង្ហោះ​​លើ​ផេក”សមាគមសហភាពយន្តនៃកម្ពុជា សសភក។

​ផ្អែក​តាម​ផេក​ផ្លូវ​ការ​សមាគមសហភាពយន្តនៃកម្ពុជា សសភក បាន​សរសេរ​ដែល​មាន​ខ្លឹម​សារ​ទាំង​ស្រុង​បែប​នេះ​ថា” សមាគមសហភាពយន្តនៃកម្ពុជា សូមគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​បំផុត ជូនចំពោះ លោកឧកញា ហ៊ួត ជា ប្រធានក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ដែល​បាន​ជួយគាំទ្រ ក៏ដូចជាការចូលរួមឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល) ដល់សមាគម ក្នុងពេលផលិតភាពយន្តខ្នាតខ្លី ប្រភេទអប់រំ ទាំងអស់គ្នាដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

សមាគមសហភាពយន្តនៃកម្ពុជា យើងខ្ញុំមានមោទកភាព និងសេចក្តីរីករាយឥតឧបមា ចំពោះ​សណ្តាន​ចិត្ត ដ៏ល្អប្រសើរ របស់ លោកឧកញា ហ៊ួត ជា ។ ជាការពិតណាស់ ការជួយគាំទ្រ របស់ លោកឧកញា គឺជាគុណបំណាច់មួយ ក្នុងការជួយសង្គមជាតិ ជួយផ្សព្វផ្សាយអោយប្រជាជន យល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ ការពារអាយុជីវិតប្រជាជន ។

ជាទីបញ្ចប់ សមាគម សហភាពយន្តនៃកម្ពុជា សូមគោរពជូនពរ បវរមហាប្រសើរ សូមជួបតែសេចក្តីសុខចម្រើន សុភមង្គល និង ទទួលជោគជ័យគ្រប់ភារកិច្ចទាំងអស់ ជាពិសេសសូមបួងសួង ដល់គុណព្រះរតនត្រៃ កែវទាំងបី សូមមេត្តាប្រោសប្រទាន ដល់ លោកឧកញា ហ៊ួត ជា សូមទទួលបាននូវពុទ្ធពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ”។

ប្រភព៖សមាគមសហភាពយន្តនៃកម្ពុជា សសភក

Loading...