ឧកញ៉ា ឡេង ណាវ៉ាត្រា ជូន​លោក​ជំទាវ ហ៊ុន ស៊ីណាត ជាង​៣ពាន់​ដុល្លារ​​សម្រាប់​​ទុក​ជួយ​ពលរដ្ឋ​ដែល​ខ្វះ​ខាត

Uncategorized

មុន​នេះ​បន្តិច លោក​ជំទាវ ហ៊ុន ស៊ីណាត បាន​បង្ហោះ​សារ​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ជូន​លោក​ជំទាវ​សម្រាប់​យក​ទៅ​ជួយ ដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅឃុំស្នាយអញ្ជិត និងស្រែចែង ក្នុងស្រុកជុំគីរី ខេត្ត កំពត ក្នុង​នោះ​ឃើញ មាន​ឧកញ៉ា ឡេង ណាវ៉ាត្រា​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១៣,០៨០,០០០រៀល​=៣២៤០​ដុល្លារ។

ផ្អែក​តាម​Facebook ផេក​លោក​ជំទាវ ហ៊ុន ស៊ីណាត​បាន​សរសេរ​​មាន​ខ្លឹម​សារ​ទាំង​ស្រុង​បែប​នេះ​ថា(​សូមថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកជំទាវឧកញ៉ា ដែល​បាន​ជួយថវិកា​សម្រាប់​ចែកដល់​ប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅឃុំស្នាយអញ្ជិត និងស្រែចែង ក្នុងស្រុកជុំគីរី ខេត្ត កំពត។
1- លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានជួយថវិកា ១៣,០៨០,០០០រៀល​=៣២៤០​ដុល្លារ
2- លោកជំទាវឧកញ៉ា ម៉ែន ចិន្តា ៦លានរៀល ។សូមជូនពរដល់លោកឧកញ៉ា និងលោកជំទាវព្រមទាំងក្រុមគ្រួសារសូមបានជួបតែពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។​21.11.2020)


Loading...