បើអ្នកបាក់ទឹកចិត្ត មកសាកថ្នាំ ៥កញ្ចប់របស់លោកបណ្ឌិត គីម ហ៊ាង

Uncategorized ជុំវិញ​ឧកញ៉ា

ខាតបង់ បាក់ទឹកចិត្ត គ្មានជំនឿលើខ្លួនឯង ចង់តែចាកចេញឲ្យឆ្ងាយ ច្រើននិយាយជាចេញមកជារឿយៗ។ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក ក្រុមហ៊ុន Keller Williams Cambodia និងជាអ្នកជនួញដ៏ជោគជ័យមួយរូបនៅកម្ពុជា បានចែករំលែកតាមបណ្តាញសង្គមនៅគន្លឹះ ៥ចំណុចដើម្បីលើកទឹកចិត្តខ្លួនឯង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្នាំ៥ កញ្ចប់ពីលោក ឧកញ៉ា គីម ហ៊ាង ដូចខាងក្រោម៖

១. បរាជ័យមានអ្វីគួរអោយខ្លាច សំខាន់យើងមិនបោះបង់!

២. អ្នកណាគិតថាយើងយ៉ាងម៉េច នោះជារឿងរបស់គេ សំខាន់យើងដឹងថា យើងជានរណាហើយកំពុងធ្វើអ្វី!

៣. បើសិនជាមនុស្សគិតដូចគ្នា នោះពិភពលោកគ្មានសង្រ្គាម ហើយមនុស្សក៏គ្មានយន្តហោះជិះ ឬiPhone ប្រើទេ!

៤. បើគេគិតខុសពីអ្នក ឬអ្នកគិតខុសពីគេ នោះវាមិនមែនជាកំហុសនរណាម្នាក់ទេ ព្រោះវាគ្រាន់តែជាការគិតខុសគ្នា!

៥. បើអ្នកចំណាយពេលកាន់តែច្រើន ដើម្បីធ្វើការរបស់ខ្លូន នោះអ្នកនឹងមិនមានពេលដើម្បីតិះទៀនអ្នកដ៏ទៃទេ!