ជំទាវ​ឧកញ៉ា នឹម វណ្ណៈ ឧបត្ថម្ភ 2500$ ថ្លៃ​វះកាត់​បុរស​ម្នាក់

ជុំវិញ​ឧកញ៉ា
184 Shares

លោក​ជំទាវ​ឧកញ៉ា នឹម វណ្ណៈ និង ស្វាមី ព្រម​ទាំង​បុត្រ បាន​ឧបត្ថម្ភ ទឹក​ប្រាក់​ចំនួន 2500$ ក្នុង​ការ​វះ​កាត់ បុរស​ម្នាក់ នេះ​​បើ​តាម​បង្ហោះ​លើ Face​book តារា​សម្ដែង​​​​នឹង​ជា​ពិធីក​លោក អ៊ឹម ជីវ៉ា ដែល​បាន​ផុស​មុន​នេះ។

មុន​នេះ​បន្តិចFacebook តារា​សម្ដែង​​​​នឹង​ជា​ពិធី​ក​លោក អ៊ឹម ជីវ៉ា បាន​សរសេរ​មាន​ខ្លឹម​សារ​​ទាំអ​ស្រុង​បែប​នេះ​ថា (លោក​ជំទាវ​ឧកញ៉ា នឹម​វណ្ណៈ និង ស្វាមី ព្រម​ទាំង​បុត្រ ដែល​បាន​ឧបត្ថម្ភ​ ទឹក​ប្រាក់​ចំនួន​2500$ ក្នុង​ការវះកាត់​​ជំងឺ​ឪ​ម៉េង!​
ក្នុង​​ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​​នេះ​លោក Pam Tola ក៏​បាន​និយាយ​ថ្លែង​អំណរ​គុណ​ថា ខ្ញុំ​បាទ​ព្រម​
ទាំង​ក្រុម​គ្រួសារ សូម​ថ្លែង​អំណរ​គុណ​ដល់​បង​ស្រី​អ្នកឧកញ៉ា នឹម វណ្ណៈ និង បងប្រុស ម៉ម សុខ​វិសាល​ ព្រម​ទាំង​បុត្រ ដែល​បាន​ឧបត្ថម្ភ ទឹក​ប្រាក់​ចំនួន 2500$ ក្នុង​ការវះកាត់ ជំងឺ​ឪ​ម៉េង​ ​
ខ្ញុំ​បាទ​សូម​ជូន​ពរ​បង​ប្រុស​បងស្រីព្រមទាំងបុត្រាបុត្រី​ទៅណាមកណា​មានគេ​ស្រឡាញ់​រាប់អានច្រើន​សុខភាពល្អរកស៊ីទទួលទានមានបាន ហេងៗៗ។ សូមអរគុណ)

តាម​ការ​បញ្ជាក់ ពី​លោក អ៊ឹម ជីវ៉ា បុរស​​ក្រីក្រ​ខាង​លើ​ឈ្មោះ ប៉ាក តារា ហៅ​ឪម៉េង លោក​មាន​ជំងឺ​គ្រោះ​ក្នុង​តម្រងនោម ព្រម​ទាំង​ធ្លាយ​ពោះវៀន​ថែម​ទៀត​ផង។ លោក អ៊ឹម ជីវ៉ា សង្ឃឹម​ថា ប្រាក់​ដែល​លោក​ជំទាវ​ឧកញ៉ា នឹម​វណ្ណៈ នឹង​ជួយ​សម្រួល​ដល់​ការ​ព្យាបាលបុរស​ខាង​លើ​ជាក់​ជា​មិន​ខាន៕

​​​​

ជំទាវ​ឧកញ៉ា នឹម វណ្ណៈ ឧបត្ថម្ភ  2500$ ថ្លៃ​វះកាត់​បុរស​ម្នាក់
184 Shares