៤​ប្រការ មេដឹកនាំមិន​គួរ​ធ្វើ​ចំពោះ​បុគ្គលិក​

សង្គម​និង​សេដ្ឋកិច្ច

​ការដឹកនាំ​គ្រប់កន្លែង​តែង​មាន​ក្ដៅ មាន​ត្រជាក់​ខ្លះ មិន​ប្លែក​នោះ​ទេ​។ ដើម្បី​សមិទ្ធផល​រួម​របស់​ស្ថាប័ន ជូន​អ្នកគ្រប់គ្រង​ត្រូវធ្វើ​កាច ហើយ​ជួន​ក៏​ត្រូវ​ធ្វើ​ស្លូត​។ ប្រការ​មួយ​ចំនួន​របស់​មេកោយ​ដែល​អនុវត្ត​ទៅ​អាច​ហុច​ផល​គាប់ប្រសើរ ប៉ុន្តែ​ប្រការ​ខ្លះ​ក៏​ត្រូវ​ចៀសវាង​ប្រើ​ជាមួយ​បុគ្គលិក បើទោះបី​ពួក​គេ​ជា​កូនចៅ​ក៏ដោយ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ខាងក្រោម​ជា​ចំណុច​ទាំង៤ ដែល​មេដឹកនាំ​មិន​គួរ​ប្រើ​ជាមួយ​បុគ្គលិក​ ៖

១. សម្ដី​មើលងាយ​សមត្ថភាព​

ជា​សម្ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បុគ្គលិក ដោយ​ពួកគេ​អាច​គិតថា ខ្លួន​រង​សំពាធ​ធ្ងន់​មួយ​ពី​ចៅ​ហ្វាយ​នាយ​។ ដ្បិតតែ​លោកអ្នក​ផ្តល់​ប្រាក់កម្រៃ​ដល់​ពួកគេ​ក៏ដោយ មិន​គួរ​ប្រើ​អាកប្បកិរិយា​មើល​ងាយ មើល​ថោក ដល់​ពួកគេ​ឡើយ ហើយ​គួរ​ប្រើ​ហេតុផល​ជំនួស​វិញ​។​

២. ប្រកាន់​តែ​គំនិត​ខ្លួនឯង​

មនុស្ស​គ្រប់រូប​សុទ្ធតែ​អាចធ្វើ​កំហុស​ទាំង​ចេតនា និង​អ​ចេតនា មិន​ថា​ជា​មេកោយ​ឬ​កូនចៅ​ឡើយ​។ ចៅហ្វាយនាយ​ខ្លះ​នៅតែ​ប្រកាន់​គំនិត​ចាស់​ដែល​ថា មេ​មិន​ចេះ​ខុស​! យ៉ាងណាក្ដី មនុស្ស​មិន​អាច​ចេះ​គ្រប់​ទាំង​យ៉ាង​នោះ​ទេ ហើយ​ក្នុងនាម​ជា​ចៅហ្វាយ​គេ លោកអ្នក​រមែង​ត្រូវការ​គំនិត​ផ្សេងៗ​មក​ផ្សំ ពិចារណា ត្រិះរិះ ដើម្បី​ឲ្យ​ស្ថាប័ន​ឲ្យ​រីកចម្រើន​។​

៣. ជេរ​ស្តី​បុគ្គលិក​កណ្ដាលចំណោម​

មេ​គ្រប់រូប​រមែង​មាន​អារម្មណ៍មិនល្អ ឬ​ខឹងសម្បា​ចំពោះ​អ្វីដែល​បុគ្គលិក​មិនអាច​សម្រេចបាន​ទៅតាម​គោលការណ៍​។ យ៉ាងណាក្ដី លោកអ្នក​មិន​គួរ​ជះ​កំហឹង​ទាំងកំរោល​លើ​បុគ្គលិក​នោះ​ទេ​។ ការ​ហៅ​មក​និយាយ​គ្នា ប្រាប់​ពី​កំហុស វា​ប្រសើរ​ជាង​ជេរ​ស្ដី​ខ្លាំងៗ​កណ្ដាលចំណោម​បុគ្គលិក​ដទៃ​ដែល​នាំ​ឲ្យ​ពួកគេ​អាម៉ាស់មុខ​។​

៤. ខ្វះ​ការ​ផ្តល់​កម្លាំងចិត្ត​

Young attractive latin woman lying at home living room couch feeling sad tired and worried suffering depression in mental health, problems and broken heart concept

ការ​លើកទឹកចិត្ត ជា​កម្លាំង​ចលករ​សំខាន់​។ ផ្ទុយទៅវិញ បើ​មួយ​ថ្ងៃៗ​មិនសូវ​និយាយ​សួរនាំ​សុខទុក្ខ ធ្វើការ​ល្អ​ក៏​មិន​សរសើរ ហើយ​ចាំតែ​ស្ដីបន្ទោស ច្បាស់​ណាស់ គ្មាន​បុគ្គលិក​ឯណា​អាច​ញញឹម​ធ្វើការ​ពេញៗ​ដៃ​បានទេ​។ ជា​ចៅហ្វាយនាយ​គួរ​រក​វិធី​បន្ថែម​ថាមពល​ផ្លូវចិត្ត​ឲ្យ​កូនចៅ​ខ្លះ ទើប​ជា​ការ​ប្រសើរ​៕

ប្រភព ​៖http://kampucheathmey.com/profession-work/13243/