ឃើញតារារួមអាជីពជួបទុក្ខ លោក អ៊ឹម ជីវ៉ា នាំយកអំណោយ និងថវិកាមួយចំនួនរបស់ជំទាវឧកញ៉ា នឹម វណ្ណៈ និងវេជ្ជបណ្ឌិត ម៉ម សុខវិសាល ជូន តារាសម្តែង ម៉ែ ពាង

កម្សាន្ត

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក អ៊ឹម ជីវ៉ា បាននាំយកអំណោយ និងថវិកាចំនួន ២០០ដុល្លារ ដែលជាថវិការផ្ទាល់របស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ជូនដល់ តារាសម្តែងភេទទី គឺ លោក ណុប សុភា ហៅ ម៉ែ ពាង ដែលកំពុងតែមានជីវភាពក្រីក្រ ខ្វះខាត ព្រមទាំងមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាមបេះដូង និងលើសជាតិអាសុីត ដើមិនរួច គ្មានថវិការព្យាបាលសុខចិត្តដេកសំងំនៅផ្ទះ រស់ប្លុក ផ្សារអូឬស្សី ជាន់ទី២ ក្នុងសង្កាត់ អូឬស្សី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំព័រហ្វេសបុក លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា ក្នុងការចុះសួសុខទុក្ខនេះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងស្វាមីក៏បានផ្តាំផ្ញើសួសុខទុក្ខនិងជូនពរដល់តារាសម្តែងភេទទី២នេះ ឲ្យឆាប់ជាសះស្បើយ និងអាលបានវិលចូលសម្តែងសិល្បៈវិញ។

រូបភាព៖ ហ្វេសបុក អ៊ឹម ជីវ៉ា